វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 7 / 37
-
លហុភាព នាម
ភាពឬភាវៈស្រាល។
-
លហុភារៈ នាម
ភារៈស្រាល, បន្ទុកស្រាល។
-
លា កិរិយាសព្ទគុណនាមនាម
លាតឬត្រដាងអ្វីៗដែលមូរ, ដែលបត់, ដែលក្ដាប់ឬក្ដោបឱ្យរលា
-
លាក កិរិយាសព្ទ
ងាក, បែរ, ថយ, ទាស, ឃ្លាតចាកទី, ចាកគ្នាឬឃ្លាតចាកប្រក្រតី
-
លាកលា កិរិយាសព្ទ
លាដើម្បីចេញចាកគ្នាឬលារួចហើយចេញចាកគ្នា ( ព . កា .) ប្រើជាលាលាកក៏បាន )
-
លាកុដិក នាម
អ្នកបម្រើ
-
លាកុដិកា កិរិយាសព្ទ
អ្នកបម្រើស្រី។
-
លាក់ កិរិយាសព្ទ
ធ្វើឱ្យមានគន្លាក់
-
លាក់កន្សែង នាម
ឈ្មោះល្បែងក្មេងមួយប្រភេទលេងដោយក្មេងច្រើននាក់អង្គុយដំកង់ទល់មុខគ្នាក្មេងម្នាក់ឆ្មូលកន្សែងកាន់ដើរក្រឡឹងជុំវិញដើម្បីលបដាក់កន្សែងលាក់ពីក្រោយខ្នងក្មេងណាម្នាក់, ហាមផ្ដាច់មិនឱ្យអ្នកអង្គុយដំកង់ងាកមើលក្រោយឬយកដៃស្ទាបពីក្រោយឡើយ, បើក្មេងដែលគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងទេ, លុះអ្នកលាក់កន្សែងដើរក្រឡឹងម្ដងទៀតមកដល់ត្រូវចាប់កន្សែងគក់ខ្នងក្មេងនោះមួយដៃហើយមានអំណាចត្រូវកាន់កន្សែងដើរក្រឡឹងលាក់តទៅទៀត; ប៉ុន្តែបើដឹងហើយលូកចាប់យកកន្សែងបានមុនគេមកដល់, ត្រូវក្រោកឡើងភ្លាមកាន់កន្សែងដើរក្រឡឹងលាក់តាមចិត្តទៅ; ឯអ្នកដែលលាក់កន្សែងមុននោះត្រូវមកអង្គុយដំកង់ជាមួយនឹងគេរាល់គ្នាវិញត្រង់កន្លែងអ្នកដែលក្រោក
-
លាក់កូនកាស នាម
ឈ្មោះល្បែងកូនក្មេងមួយប្រភេទលេងដោយបោះខ្នាច់មួយបណ្ដែតទឹកហើយនាំគ្នាកញ្ជ្រោកទឹកពន្លិចខ្នាច់នោះរួចឈប់បង្អង់គន់រកមើលខ្នាច់ដែលអណ្ដែតឡើងវិញ, បើអ្នកណាឃើញមុនគេហើយចាប់យកខ្នាច់បានអ្នកនោះត្រូវចាប់ញៀចស្លឹកត្រចៀកអ្នកទាំងអស់គ្នាស្រែកថាញៀច! ... រួចខ្លួនតែអ្នកដែលមុជទឹកទាន់
-
លាក់កំណួច កិរិយាសព្ទ
( ព . ប្រ .) គឺលាក់ពុត, លាក់កលល្បិច។
-
លាក់កំនួច កិរិយាសព្ទ
( ម . ព . កំណួច )។
-
លាក់ធ្យូង នាម
ឈ្មោះល្បែងក្មេងមួយប្រភេទលេងដោយមានគ្នាច្រើននាក់អង្គុយសណ្ដូកជើងទាំងពីរផ្កាប់បាតដៃទាំងពីរក្ដោបដាក់លើក្បាលជង្គង់, មានក្មេងពីរនាក់មិនអង្គុយសណ្ដូកជើងទេ, ម្នាក់កាន់ធ្យូងរឹងមួយដុំតូចចាប់បើកបាតដៃក្ដោបទាំងអស់នោះផ្អឹបៗរៀងតាមលំដាប់លាក់ធ្យូងក្នុងដៃណាមួយ, ម្នាក់ទៀតចាំទាយ, បើទាយត្រូវៗមានអំណាចកាន់ដុំធ្យូងលាក់; ក្មេងម្នាក់ដែលគេលាក់ធ្យូងក្នុងដៃខ្លួនរួចហើយនោះត្រូវក្រោកទៅចាំទាយធ្យូង; ឯក្មេងដែលកាន់ធ្យូងលាក់មុននោះត្រូវមកអង្គុយសណ្ដូកជើងត្រង់កន្លែងក្មេងដែលក្រោកនោះវិញ; តែបើទាយមិនត្រូវទេ, អ្នកលាក់ធ្យូងត្រូវមានអំណាចកាន់ធ្យូងលាក់តទៅទៀត
-
លាក់បាំងអ្វី
( សំនួន .) ពាក្យសម្រាប់និយាយផ្ដើមប្រាប់សេចក្ដីទៀងត្រង់មិនលាក់មិនបំបាំង
-
លាក់ពោះ កិរិយាសព្ទ
មិនហ៊ានបរិភោគឬពិសាឱ្យឆ្អែត
-
លាក់លៀប កិរិយាសព្ទ
លាក់ក្បិតក្បៀតទុកសំចៃឬលាក់ទុកនៅកៀនកោះ។
-
លាក់លៀម កិរិយាសព្ទ
( ម . ព . លាក់លៀប )។
-
លាក់សុំ កិរិយាសព្ទ
លាក់ទុកត្រដក់ត្រសុំ។
-
លាឃព នាម
( ម . ព . លាឃវៈ )។
-
លាឃវៈ នាម
ការស្រាល; ការប្រញាប់, រំហ័ស; គំនិតរហ័ស, វាងវៃ; អនាម័យ
-
លាង កិរិយាសព្ទ
ជម្រះ, សម្អាតដោយវត្ថុរាវមានទឹកជាដើម
-
លាងចិត្ត នាម
( ព . ប្រ .) ជម្រះចិត្ត, សម្អាតចិត្តឱ្យបរិសុទ្ធ។
-
លាងបាប នាម
ជម្រះឱ្យអស់បាប ( តាមលទ្ធិព្រាហ្មណ៍ជាដើម )។
-
លាងពៀរ កិរិយាសព្ទ
ជម្រះពៀរគឺលែងចងពៀរតទៅទៀត។
-
លាងមុខ កិរិយាសព្ទ
ជម្រះមុខ, លុបមុខ។
-
លាងលុយ កិរិយាសព្ទ
យកលុយដែលរកបានដោយមិនស្របច្បាប់ឱ្យក្លាយទៅជាលុយស្របច្បាប់តាមគ្រប់មធ្យោបាយ។
-
លាងសាធ កិរិយាសព្ទ
ព្រមសុខចិត្តសះជាលែងប្ដឹងប្រកាន់គ្នាតទៅទៀត
-
លាចាក កិរិយាសព្ទ
ផ្លាស់ភេទជាបព្វជិតមកជាគ្រហស្ថឬលែងប្រព្រឹត្តអ្វីមួយបន្តទៀត
-
លាចាកលោក កិរិយាសព្ទ
ស្លាប់, បាត់បង់ជីវិត
-
លាជ នាម
គ្រាប់ធញ្ញជាតិមានស្រូវជាដើមដែលផ្ទុះបែករីកព្រោះលីង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។