លាក់កូនកាស
នាម
អត្ថន័យ
-
1
នាម
ឈ្មោះល្បែងកូនក្មេងមួយប្រភេទលេងដោយបោះខ្នាច់មួយបណ្ដែតទឹកហើយនាំគ្នាកញ្ជ្រោកទឹកពន្លិចខ្នាច់នោះរួចឈប់បង្អង់គន់រកមើលខ្នាច់ដែលអណ្ដែតឡើងវិញ, បើអ្នកណាឃើញមុនគេហើយចាប់យកខ្នាច់បានអ្នកនោះត្រូវចាប់ញៀចស្លឹកត្រចៀកអ្នកទាំងអស់គ្នាស្រែកថាញៀច! ... រួចខ្លួនតែអ្នកដែលមុជទឹកទាន់
ឧទាហរណ៍ លេងលាក់កូនកាស (អ្នកស្រុកខ្លះហៅលេងទះខ្នាច់, ខ្លះហៅលេងទះកាច់; ជាល្បែងហាត់បង្វឹកភ្នែកឱ្យវៃ)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)