វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 26 / 37
-
លោតឆ្ដោលោតក្រមាល់ កិរិយាសព្ទ
លោតច្រឡោតទាំងស្រុងទាំងក្រមាល់
-
លោតផ្លោះ កិរិយាសព្ទ
ហ៊ានប្រថុយហ៊ានសាកល្បង។
-
លោតអង្រែ នាម
ឈ្មោះល្បែងមួយប្រភេទសម្រាប់ក្មេងប្រុសជំទង់ឬកំលោះលេង, មនុស្សពីរនាក់អង្គុយកាន់អង្រែតូចវែងពីរដំទង្គិចអង្រែឱ្យមនុស្សម្នាក់លោតក្នុងចន្លោះមិនឱ្យអង្រែត្រូវជើង; ជាល្បែងហាត់ប្រាណឱ្យប៉ិនខាងវិធីលោតផ្លោះ
-
លោតអន្ទាក់ នាម
ឈ្មោះល្បែងមួយប្រភេទសម្រាប់ពួកក្មេងប្រុសលេង, ចែកអ្នកលេងជាពីរពួក, មួយពួកអង្គុយដំកង់ឱ្យឃ្លាតៗចាប់កាន់ចុងដៃគ្នា, មួយពួកចាំលបលោតរំលងអន្ទាក់ដៃចូលក្នុងវង់អ្នកអង្គុយហើយលោតចេញវិញ, បើអ្នកអង្គុយលើកដៃគ្រវាសត្រូវជើងអ្នកលោត, ត្រូវឱ្យពួកអ្នកលោតមកអង្គុយដំកង់កាន់ដៃគ្នា, ពួកអ្នកអង្គុយដំកង់មុនត្រូវលោតវិញ; ជាល្បែងហាត់ប្រាណឱ្យប៉ិនខាងការលួចល្បក់ចូលក្នុងចំណោមឬដោះខ្លួនចេញពីចំណោម
-
លោតែ គុណកិរិយា
ស្រាប់តែ
-
លោទ នាម
ឈ្មោះឈើមួយប្រភេទសំបកក្រាស់ស្រដៀងនឹងគគឹតស្លឹកស្រដៀងនឹងព្រីងតែមានរសជូរ
-
លោប នាម
ការលុបចោល; ការបំបាត់មិនឱ្យមាន; ការលើកចោល; ការរំលាង។
-
លោបកម្ម នាម
ការដែលលុបលាង, ដែលលើកចោល
-
លោបការណ៍ នាម
ហេតុ, ដំណើរ, រឿងដែលលើកចោល។
-
លោបន័យ នាម
( ម . ព . លុបន័យ )។
-
លោបសន្ធិ នាម
ការតអក្សរខាងភាសាសំស្ក្រឹតឬបាលីដោយវិធីលុបស្រៈឬព្យញ្ជនៈចេញខ្លះ ( ព . វ .)។
-
លោភ នាម
សេចក្ដីជំពាក់ចិត្ត; សេចក្ដីប្រាថ្នា, បំណងចង់បាន
-
លោភចិត្ត នាម
ចិត្តឬគំនិតប្រកបដោយលោភ។
-
លោភចេតនា នាម
( ម . ព . លោភចិត្ត )។
-
លោភមូល នាម
ឫស, ទីតាំងរបស់លោភ; ចិត្តដែលជាមូលរបស់លោភ ( អកុសលចិត្ត )។
-
លោភលន់ កិរិយាសព្ទ
លោភហួស។
-
លោភោ គុណនាម
ដែលចង់បានហួសពេក
-
លោភៈ នាម
( ម . ព . លោភ )។
-
លោម កិរិយាសព្ទនាម
និយាយសម្រួលចិត្តដោយសម្ដីទន់
-
លោមទោម កិរិយាសព្ទ
និយាយលោមដោយទទូច
-
លោមព័ណ៌ នាម
សម្បុររោម។
-
លោមសារ នាម
កែវឬត្បូងមរកត
-
លោមា នាម
រោមទាំងឡាយ
-
លោលតា នាម
ភាវៈឬភាពលេះលោះឬឡេះឡោះ, ម្ង៉ិកម្ង៉ក់, សើវ៉ើ។
-
លោលភាព នាម
( ម . ព . លោលតា )។
-
លោលា គុណនាម
ដែលលេះលោះឬឡេះឡោះ, ម្ង៉ិកម្ង៉ក់, សើវ៉ើ ( ចំពោះតែស្រី )
-
លោលុប គុណនាម
ដែលល្មោភ, លោភលន់, រវះរវាម
-
លោលុបចារ កិរិយាសព្ទ
ប្រព្រឹត្តលោភលន់, រវះរវាម។
-
លោលុភ គុណនាម
( ម . ព . លោលុប )។
-
លោហ នាម
( ម . ព . លោហៈ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។