រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

លោតអន្ទាក់

នាម

អត្ថន័យ

  1. 1

    នាម

    ឈ្មោះ​ល្បែង​មួយ​ប្រភេទ​សម្រាប់​ពួក​ក្មេង​ប្រុស​លេង, ចែក​អ្នក​លេង​ជា​ពីរ​ពួក, មួយ​ពួក​អង្គុយ​ដំកង់​ឱ្យ​ឃ្លាត​ៗ​ចាប់​កាន់​ចុង​ដៃ​គ្នា, មួយ​ពួក​ចាំ​លប​លោត​រំលង​អន្ទាក់​ដៃ​ចូល​ក្នុង​វង់​អ្នក​អង្គុយ​ហើយ​លោត​ចេញ​វិញ, បើ​អ្នក​អង្គុយ​លើក​ដៃ​គ្រវាស​ត្រូវ​ជើង​អ្នក​លោត, ត្រូវ​ឱ្យ​ពួក​អ្នក​លោត​មក​អង្គុយ​ដំកង់​កាន់​ដៃ​គ្នា, ពួក​អ្នក​អង្គុយ​ដំកង់​មុន​ត្រូវ​លោត​វិញ; ជា​ល្បែង​ហាត់​ប្រាណ​ឱ្យ​ប៉ិន​ខាង​ការ​លួច​ល្បក់​ចូល​ក្នុង​ចំណោម​ឬ​ដោះ​ខ្លួន​ចេញ​ពី​ចំណោម

    ឧទាហរណ៍ គេច្រើនលេងលោតអន្ទាក់តែក្នុងវេលាយប់ខែភ្លឺ។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម