វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 17 / 37
-
លើកទោសចោល កិរិយាសព្ទ
លែងប្រកាន់ទោស, បដិសេធទោស។
-
លើកទ័ព កិរិយាសព្ទ
នាំកងទ័ពចេញទៅឬត្រឡប់មក។
-
លើកបំណន់ កិរិយាសព្ទ
តាំងរៀបពិធីឬតាំងរបៀបបន់ស្រន់។
-
លើកពេល នាម
ប្ដូរពេលវេលាទៅធ្វើនៅពេលក្រោយ ( សម្រាប់ការប្រជុំឬការណាត់គ្នាធ្វើអ្វីមួយជាដើម )
-
លើកមនុស្ស កិរិយាសព្ទ
តម្កើងមនុស្ស
-
លើកមុខ កិរិយាសព្ទ
នាំឱ្យពេញមុខ, ឱ្យមានសេចក្ដីសរសើរ
-
លើកយក កិរិយាសព្ទ
នាំយក
-
លើករាសី កិរិយាសព្ទ
( ម . ព . រាសី )។
-
លើករួច កិរិយាសព្ទ
លើកបាន។
-
លើករឿង កិរិយាសព្ទ
តែងរឿងប្រតិដ្ឋចេញពីគំនិតខ្លួន។
-
លើកលែង កិរិយាសព្ទ
ឈប់លែង; បដិសេធចោល; វៀរលែង។
-
លើកលែងតែ គុណកិរិយា
វៀរលែងតែ
-
លើកល៉ៈ កិរិយាសព្ទ
រំលងចោលខ្លះមិនឱ្យសព្វគ្រប់
-
លើកវិគ្គហៈ នាម
( ម . ព . ចងវិគ្គហៈ )។
-
លើកសង្រែក នាម
លើកគ្រឿងបំណន់ដាក់ក្នុងសង្រែកព្យួរ ( ធ្វើតាមជំនឿរបស់អ្នកត្រូវការ )។
-
លើកសណ្ដ កិរិយាសព្ទ
និយាយលើកជើងឬនិយាយបញ្ជោរ។
-
លើកសត្វ កិរិយាសព្ទ
លើកគ្នាច្រើននាក់ចូលលុកព្រៃបង្អើលសត្វដើម្បីបាញ់ឬឱ្យជាប់ដោយនេសាទុបករណ៍។
-
លើកសព កិរិយាសព្ទ
គាស់សព ( ព . ខ្ព .) ( ព . សា .) លើកខ្មោច )។
-
លើកសពសង្ការ កិរិយាសព្ទ
( ម . ព . លើកសពសំស្ការ )។
-
លើកសពសំស្ការ កិរិយាសព្ទ
លើកសពសង្ខារគឺគាស់សពហើយធ្វើឈាបនកិច្ច ( ព . ខ្ព .) ( ព . សា .) លើកខ្មោចស្រោចឆ្អឹង )។
-
លើកសម្ពន្ធ នាម
លើកបទមួយៗ ( ក្នុងប្រយោគ ) ឱ្យឃើញដំណើរចូលរកគ្នា។
-
លើកស្ទួយ កិរិយាសព្ទ
លើកតម្កើងធ្វើឱ្យថ្កុំថ្កើងលើកកម្ពស់
-
លើកស្នារម្អាក្អែក កិរិយាសព្ទ
( ព . ទ . បុ .) ប្រើកលឧបាយព្យូហ៍ឱ្យខ្លាចរអាប៉ុន្តែមិនបម្រុងនឹងបៀតបៀនទេប្រហែលដូចជាគេគ្រាន់តែលើកស្នាផ្គងឡើងឱ្យក្អែកខ្លាចប៉ុណ្ណោះ។
-
លើកស្លា កិរិយាសព្ទ
លើកជំនូនធំ ( មានស្លាម្លូជាដើម ) ជូនមាតាបិតាខាងកូនស្រី។
-
លើកឡើង កិរិយាសព្ទ
យកបញ្ហាអ្វីមួយមកបង្ហាញឬពិភាក្សាជាពិសេសនៅពេលប្រជុំជាដើម
-
លើកអម្រែកមិនប្រមាណនឹងស្មា
មិនស្គាល់ប្រមាណខ្លួន, ហ៊ានទទួលកិច្ចការហួសកម្លាំងខ្លួន
-
លើង កិរិយាសព្ទ
ធ្វើឱ្យរលើង, គាស់រំលើង
-
លើស គុណកិរិយា
ដែលហួសប្រមាណ, ហួសពីចំនួន, កន្លង, ក្រៃលែង
-
លើសខ្វះ កិរិយាសព្ទ
លើសឬខ្វះ, លើសខ្លះខ្វះខ្លះ។
-
លើសឈាម នាម
( ម . ព . លើសសម្ពាធឈាម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។