លើកអម្រែកមិនប្រមាណនឹងស្មា
អត្ថន័យ
-
1
មិនស្គាល់ប្រមាណខ្លួន, ហ៊ានទទួលកិច្ចការហួសកម្លាំងខ្លួន
ឧទាហរណ៍ (ព.កា.) ថាចាស់ទុំលោកថាអម្រែកនិងស្មាត្រូវស្រែកសួរគ្នាថាអញនិងឯងពុំក្រែងចេស្ដាឯងធ្ងន់ប៉ុនណាអញខ្លាំងប៉ុននោះ។បើឯងធ្ងន់ជាងសង្កត់អញភ្លាងអញចាញ់ឯងស្មោះបើអញខ្លាំងជាងអញរែករត់ផ្លោះលឿនស្លៅឥតខ្ចោះហៅថាអញឈ្នះ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)