វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 16 / 37
-
លួចប្ដីគេ កិរិយាសព្ទ
លបធ្វើអំពើស្មន់អន្ធករជាមួយនិងប្ដីគេ។
-
លួចប្រពន្ធគេ កិរិយាសព្ទ
លបធ្វើអំពើស្មន់អន្ធករជាមួយនឹងប្រពន្ធគេ។
-
លួចភេទ កិរិយាសព្ទ
ក្លែងភេទធ្វើជាអ្នកបួសខ្លួនឯង ( ព . វិ .)។
-
លួចលាក់ កិរិយាសព្ទ
លបលាក់។
-
លួចល្បក់ កិរិយាសព្ទ
លបលួចធ្វើអំពើនីមួយក្នុងវេលាដែលគេប្រហែសធ្វេសមួយស្របក់
-
លួចល្បិច កិរិយាសព្ទ
លបយកល្បិចគេ។
-
លួចសព កិរិយាសព្ទ
លបយកសពក្នុងវេលាយប់ស្ងាត់ពីក្នុងទីសាមញ្ញមកតម្កល់ក្នុងទីដ៏រុងរឿងដើម្បីនឹងដង្ហែឱ្យគគ្រឹកគគ្រេង។
-
លួចសំវាស កិរិយាសព្ទ
ក្លែងធ្វើជាភិក្ខុរួមសំវាសជាមួយនឹងភិក្ខុសង្ឃ ( ព . វិ .)។
-
លួត គុណនាមនាម
មាតាឬបិតារបស់ទួត
-
លួស កិរិយាសព្ទនាម
កាត់, ច្រាស់ទ្រួសៗឱ្យដាច់មែកតូចៗឬសំបករាក់ៗជាដើម
-
លួសបន្លា នាម
លួសដែលបង្កប់ដែកស្រួចខ្លីៗប្រើសម្រាប់ព័ទ្ធរបងជាដើម
-
លួសបន្លាឡាម នាម
លួសបន្លាដែលមានបង្កប់ដែកមុតដូចឡាម
-
លើ គុណកិរិយា
ខាងខ្ពស់, ដែលជាប៉ែកខាងខ្ពស់
-
លើក កិរិយាសព្ទនាម
យកពីក្រោមឡើងទៅលើ, យកពីទំនាបទៅទីខ្ពស់; យកពីទីមួយទៅទីដទៃ; ជ្រោងឡើង, ទ្រឡើង, ស្ទួយឡើង; គ្រាហ៍ឡើង; ធ្វើឱ្យខ្ពស់, ដាក់បំពេញឬពូនឱ្យខ្ពស់
-
លើកកម្ពស់ កិរិយាសព្ទ
អួតយកកម្ពស់
-
លើកកំណាព្យ កិរិយាសព្ទ
តែងកាព្យ។
-
លើកខែ នាម
អធិកមាសដែលត្រូវបន្ថែមមួយខែ
-
លើកខ្មោច កិរិយាសព្ទ
គាស់ខ្មោច
-
លើកខ្មោចស្រោចឆ្អឹង កិរិយាសព្ទ
( ព . សា .) គាស់ខ្មោចហើយស្រោចទឹកលាងឆ្អឹង។
-
លើកខ្លួន កិរិយាសព្ទ
អួតខ្លួន, តម្កើងខ្លួន
-
លើកគ្នា កិរិយាសព្ទ
នាំគ្នាច្រើននាក់។
-
លើកចោល កិរិយាសព្ទ
បោះចោល; ចោលមិនយកជាការ, ចោលលែងត្រូវការ។
-
លើកជើង កិរិយាសព្ទ
សរសើរឬបញ្ជោរនាំឱ្យឡើងទឹកចិត្តឬឱ្យបានចិត្ត, ឱ្យលង់ឬឱ្យស៊ុនគំនិត
-
លើកដាក់ កិរិយាសព្ទ
លើកឱ្យអង្គុយហើយដាក់ផ្ដេកទៅវិញ
-
លើកតម្កើង កិរិយាសព្ទ
ធ្វើឱ្យថ្កើង
-
លើកថ្ងៃ នាម
អធិកវារៈ, ឆ្នាំដែលត្រូវបន្ថែមមួយថ្ងៃ
-
លើកទឹកចិត្ត កិរិយាសព្ទគុណនាម
ផ្ដល់កម្លាំងចិត្ត, ជំរុញទឹកចិត្ត
-
លើកទុក កិរិយាសព្ទ
បញ្ឈប់ទុក, ស្លេះទុក; លើកលែង។
-
លើកទុកដោយអន្លើ ធ.
លើកទុកដោយឡែក។
-
លើកទោស កិរិយាសព្ទ
ពោលទោស។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។