លើក
អត្ថន័យ (3)
-
1
កិរិយាសព្ទ
យកពីក្រោមឡើងទៅលើ, យកពីទំនាបទៅទីខ្ពស់; យកពីទីមួយទៅទីដទៃ; ជ្រោងឡើង, ទ្រឡើង, ស្ទួយឡើង; គ្រាហ៍ឡើង; ធ្វើឱ្យខ្ពស់, ដាក់បំពេញឬពូនឱ្យខ្ពស់
ឧទាហរណ៍ លើកអីវ៉ាន់ពីដីដាក់លើផ្ទះ; លើកដៃ; លើកបាយ; លើកមនុស្សឈឺ, លើកដី, លើកថ្នល់, លើកភ្លឺស្រែ។
-
2
នាម
ដង, កាល, គ្រា
ឧទាហរណ៍ គាត់មកទស្សនាអង្គរវត្តជាលើកទីមួយ។
-
3
កិរិយាសព្ទ
ចូរលើក!; ពាក្យបង្គាប់ឱ្យលើកអ្វីៗព្រមគ្នាឬបង្គាប់សត្វពាហនៈមានគោក្របីជាដើមឱ្យលើកជើង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)