វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 44 / 81
-
រអែករអោក កិរិយាសព្ទ
មាត់កទៅមកបន្តិចបន្តួចដើម្បីរកត្រូវរកខុសរៀងខ្លួន។
-
រអែង កិរិយាសព្ទ
ខ្លាច, ក្រែងដោយយកចិត្តទុកដាក់ឬដោយគោរព
-
រអែតរអត គុណកិរិយាគុណនាម
ដែលគ្រុនស្រៀវឬផ្ដាសាយក្អកកណ្ដាស់បន្តិចបន្តួចប៉ុន្តែ, ក្នុងបន្ទុកមួយឬក្នុងភូមិមួយ, ច្រើនគ្នា
-
រអែរអូវ គុណកិរិយាគុណនាម
ដែលរង៉ែរង៉ូវមិនសូវស្រាក, រអ៊ូរទាំច្រំដែល
-
រអៃ គុណកិរិយា
រអាករអាយមិនដាច់សូរឬឮសូរអែអុក, រអោកមិនដាច់សូរ
-
រអោក ឧទានសព្ទ
សូរជជែកគ្នាឮខ្លាំងៗ, កោកៗខ្លាំងៗ
-
រអ៊ុះ ឧទានសព្ទ
សូរឮអ៊ុះៗរឿយៗ
-
រអ៊ូ ឧទានសព្ទ
សូរឮអ៊ូៗរឿយៗមិនច្បាស់ជាថាអ្វី
-
រអ៊ូរទាំ គុណកិរិយាគុណនាម
ដែលពោលរអ៊ូៗច្រំដែលរឿយៗ
-
រអ៊ិះរអ៊ុះ នាម
សូរឮអ៊ ិះអ៊ុះៗរឿយៗ
-
រអ៊ីរអ៊ូ ឧទានសព្ទ
សូរឮអ៊ ីអ៊ូៗឬរអ៊ូៗតិចៗខ្លាំងៗ
-
រឥល គុណនាមកិរិយាសព្ទគុណកិរិយា
( ម . ព . រអិល )។
-
រឥលមាត់
( ម . ព . មាត់រអិល )។
-
រឭក កិរិយាសព្ទ
គិតដល់, នឹកដល់, នឹករឿយៗ, នឹកឃើញឡើងវិញ
-
រឱក ឧទានសព្ទ
( ម . ព . រអោក )។
-
រឱស នាម
សេចក្ដីមោះហ្មងឬមោះមៃ, ដំណើរហ្មងឆ្គង; សេចក្ដីក្ដៅក្រហាយឬស្អុះស្អាប់ចិត្ត
-
រឱសឋាន នាម
សេចក្ដីហ្មងឆ្គងឬមោះហ្មង, មោះមៃដែលនាំឱ្យក្ដៅក្រហាយ, ស្អុះស្អាប់បែកចិត្តគំនិតគ្នាឬបែកឃ្លាតចាកទី, ចាកលំនៅ
-
រឱសថាន នាម
( ម . ព . រឱសឋាន )។
-
រឱស្ឋាន នាម
( ម . ព . រឱសឋាន )។
-
រា កិរិយាសព្ទ
ហាម, ឃាត់; ថយក្រោយ, ធ្វើឲ្យថយក្រោយ; បែរចេញ, ទាសចេញ; រួញថយ; ជំទាស់; ដោះដៃ; ប្រកែក; ...។
-
រាក កិរិយាសព្ទនាម
លេចដោយរាន់ខ្លាំងទប់មិនទាន់ឬទប់មិនឈ្នះ
-
រាករូស នាម
រាកឧច្ចារៈដូចជារូសចេញមក។
-
រាក់ គុណនាមនាម
ឈ្មោះរោគឧច្ចារមគ្គបណ្ដាលឱ្យធ្ងន់បាត ( ធ្ងន់ទ្វារធំ ) ឈឺស្ទំក្នុងពោះលីងកន្លាស់អស់កម្លាំងល្ហិតល្ហៃ, មាន២យ៉ាងគឺរាក់សធ្លាក់សុទ្ធតែខ្ទុះរំអិលគ្មានឈាម, រាក់ក្រហមធ្លាក់រំអិលមានឈាម
-
រាក់ទាក់ គុណកិរិយាគុណនាម
ដែលពោលស្រុះស្រួលទទួលដោយអើពើ, ចៅរ៉ៅ
-
រាក់ធ្មេញ នាម
( ម . ព . រាក់២)។
-
រាក់បាត នាម
( ម . ព . រាក់១)។
-
រាក់រយ នាម
ក្បាច់រចនាដែលមានទម្រង់ច្រើនប្រភេទដូចជាទម្រង់ត្របកឈូកកញ្ចាំងផ្កាចាន់កេសរធ្មេញក្របីពងត្រី ... ឆ្លាក់រាក់រាងដដែលៗបន្តបន្ទាប់គ្នា។
-
រាក្រញាង គុណកិរិយា
លើកដៃក្រញាងថយក្រោយ។
-
រាក្សសី នាម
( ម . ព . រាក្ស័ស )។
-
រាក្ស័ស នាម
យក្សសាមញ្ញឬបិសាចពួកខ្លះដែលនៅអាស្រ័យតាមមាត់ទឹកឬក្នុងដងព្រៃ ( អារក្សទឹក, អារក្សព្រៃឬខ្មោចព្រៃ ), បើស្រីហៅរាក្សសី ( រាក្សៈសី ), ជាពួកអមនុស្សកាចសាហាវច្រើនបៀតបៀនយាយីមនុស្សដែលចូលដល់ទីដែនរបស់វា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។