រាក់
អត្ថន័យ (4)
-
1
នាម
ឈ្មោះរោគឧច្ចារមគ្គបណ្ដាលឱ្យធ្ងន់បាត ( ធ្ងន់ទ្វារធំ ) ឈឺស្ទំក្នុងពោះលីងកន្លាស់អស់កម្លាំងល្ហិតល្ហៃ, មាន២យ៉ាងគឺរាក់សធ្លាក់សុទ្ធតែខ្ទុះរំអិលគ្មានឈាម, រាក់ក្រហមធ្លាក់រំអិលមានឈាម
ឧទាហរណ៍ កើតរាក់ឬកើតរាក់បាត។
-
2
នាម
ឈ្មោះរោគកើតនៅជើងធ្មេញបណ្ដាលឱ្យហើមសាច់ជើងធ្មេញកកើតជាខ្ទុះឈាមស្អុយនាំឱ្យធ្មេញឆាប់រង្គើរង្គោះ
ឧទាហរណ៍ ធ្មេញកើតរាក់ឬកើតរាក់ធ្មេញ។
-
3
គុណនាម
ទីទៃពីជ្រៅគឺមានជម្រៅតិច
ឧទាហរណ៍ ទឹករាក់, រណ្ដៅរាក់។
-
4
នាម
ឈ្មោះឈើតូចស្លឹកក្រាស់សម្បុរសប្រផេះដែលយ៉ាងធំប៉ុនៗបាតដៃមានជ័រស, មាន២ប្រភេទគឺរាក់សផ្កាសម្បុរស, រាក់ក្រហមផ្កាសម្បុរស្វាយស្រគាំ; ផ្ការាក់ទាំង២យ៉ាងនេះមានក្លិនក្រអូបសាយក្រពុលបន្តិចៗជនានុជនរាប់អានច្រើនដោតក្រងជាផួងមាលាឬប្រើក្នុងវេលាថ្វាយបង្គំទទួលឋានន្តរ ( ថ្វាយបង្គំងារ )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)