វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 25 / 81
-
របែររបោរ គុណនាម
ដែលបោរវៀចរមួល
-
របៃ នាម
គ្រឿងសម្អាងមួយប្រភេទសម្រាប់ស្ត្រីពាក់ជាក្បាំងមុខក្នុងកាលដែលស្អិតស្អាងខ្លួនចេញមកក្រាបសំពះក្នុងពិធីអាវាហមង្គល ( ច្រើនប្រើតែក្នុងសម័យពីដើម )។
-
របៃរៃដាក់ នាម
របស់ដែលរៃឬតម្រូវបណ្ដារាស្ត្រឱ្យចេញឱ្យជូនតាមមុខងារមុខក្រសួង ( ច្រើនមានតែខាងរាជការរដ្ឋបាលក្នុងសម័យបុរាណ )។
-
របោច កិរិយាសព្ទ
រដកដាច់ឃ្លាតចេញដូចគេបោច
-
របោចរបេះ កិរិយាសព្ទ
( ម . ព . របេះរបោច )។
-
របោម នាម
សុខុមសត្វមួយបែបមានស្លាបរូបរាងស្រដៀងនឹងរុយតែមាត្រធំជាងច្រើនកើតក្នុងព្រៃនិងវាលមានស្មៅទ្រុបទ្រុលជាពួកសត្វលោហិតភ័ក្ស
-
របោយ គុណកិរិយានាម
ដែលពីមុនមានច្រើនលុះតមកកាន់តែរលោះនៅមានបន្តិចបន្តួចរង្វើលៗ
-
របោះ គុណនាម
ដែលរង្វើលៗឃ្លាតៗដាច់ៗពីគ្នា
-
របោះរបោយ គុណកិរិយា
ដែលរបោយណាស់, ដែលយូរៗឃើញមានមួយៗ
-
របះ នាម
ការរះឱ្យមានឃ្លា។
-
របះចប់ នាម
( ម . ព . របះបរិយោសាន )។
-
របះតូច នាម
របះដែលរះរាំងសេចក្ដីខ្លី។
-
របះធំ នាម
របះដែលរះរាំងសេចក្ដីវែង។
-
របះបន្ទាត់ នាម
របះដែលរះត្រង់ចុងបន្ទាត់មួយខាងលើហើយបន្ទាត់ខាងក្រោមបន្ទាប់គ្នានោះត្រូវលូកចូលគឺត្រូវសរសេរលូកចូលមកខាងក្នុងឱ្យល្មមដល់ការគួរមិនសរសេរឱ្យមានដើមបន្ទាត់ឬក្បាលបន្ទាត់ស្មើនឹងបន្ទាត់លើ។
-
របះបរិយោសាន នាម
ក្នុងសម័យបុរាណប្រើរូបសណ្ឋានបែបនេះ (៕), ក្នុងសម័យបច្ចុប្បន្នប្រើរូបបែបនេះ (។) គឺរូបទោលតែមួយដែរ; ឬជួនប្រើរូបបែបនេះ (។៚) ក៏មាន, រូបបែបនេះ (៕៚) ក៏មាន ( ដូចបុរាណដែរ )។របះដែលមានគោមូត្រផ្សំជាមួយផងនេះកវីក្នុងសម័យបុរាណច្រើនប្រើក្នុងទីបំផុតចប់ស្រេចនៃកាព្យ, ដូចជា
-
របះរបើង គុណកិរិយាគុណនាម
ដែលមិនស៊ប់ចេះតែបះចុះបះឡើង, ជាន់ខាងណេះបះខាងណោះ
-
របះរបោរ គុណនាម
ដែលបះបោរក្រៃពេក, ដែលចេះតែបះបោររឿយៗ
-
របះលូកបន្ទាត់ នាម
( ម . ព . របះបន្ទាត់ )។
-
រប៉ាត់រប៉ាយ គុណកិរិយា
រតាត់រតាយ, រាត់រាយ ( ដោយអាការរួសរាន់ )
-
រប៉ាយ គុណកិរិយា
ដែលបែកខ្ញែកគ្នារតាក់រតាយ
-
រប៉ិករប៉ុក គុណនាម
ដែលតិចតួច, ស្ដើងស្ដួចតែច្រើនមុខច្រើនយ៉ាងនេះខ្លះនោះខ្លះកំប៉ិកកំប៉ុក
-
រប៉ិចរប៉ី គុណនាម
ដែលតិចតួចហើយងាយ, រាយរង
-
រប៉ិតរប៉ុត គុណនាម
ដែលចេញអាការ, លំនាំប៉ិតប៉ុតច្រីមច្រុមៈ
-
រប៉ិនរប៉ាន់ គុណកិរិយាគុណនាម
ដែលមានលំនាំឬអាការប៉ិនប៉ាន់ក្រៃពេក
-
រប៉ិលរប៉ូច គុណនាម
( ម . ព . ប៉ប៉ិលប៉ប៉ូច )។
-
រប៉ឺតរប៉ោង គុណនាម
ដែលបញ្ចេញឫកពាប៉ឺតប៉ោងក្រៃពេកឬដែលធ្វើឫកចើងម៉ើងហួសប្រមាណ
-
រប៉េសរប៉ស ឧទានសព្ទ
សូរឮប៉េសៗប៉សៗឬប៉េសៗប៉ូសៗរឿយៗ ( ប្រើជារប៉ែសរប៉សក៏មាន, កំណត់ថាតាមចំណាំដែលឮសូរ )។
-
រប៉េសរប៉ូស ឧទានសព្ទ
( ម . ព . រប៉េសរប៉ស )។
-
រប៉េះរប៉ោះ គុណនាម
ដែលតិចតួចស្ដើងស្ដួច
-
រប៉ែករប៉ាយ គុណកិរិយា
ដែលបែកខ្ញែកគ្នារតាត់រតាយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។