របោយ
គុណកិរិយានាម
អត្ថន័យ (2)
-
1
គុណកិរិយា
ដែលពីមុនមានច្រើនលុះតមកកាន់តែរលោះនៅមានបន្តិចបន្តួចរង្វើលៗ
ឧទាហរណ៍ ផ្លែស្វាយនៅមានរបោយៗ, មនុស្សមកកាន់តែរបោយហើយ។
-
2
នាម
គ្រឿងអន្លក់ស្រស់ឆៅឬឆ្អិនសម្រាប់ប្រើបរិភោគផ្សំជាមួយនឹងអាហារឆ្អាប
ឧទាហរណ៍ របោយនំបញ្ចុក។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)