វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 19 / 81
-
រថូបករណ៍ នាម
គ្រឿងប្រដាប់រថមានទូក, កង់ជាដើម
-
រថេសភ
( ម . ព . រថេសភៈ )។
-
រថេសភៈ នាម
អ្នកជាប្រមុខនៃរថានឹក ( មេទ័ពទាហានរថ ); ក្សត្រិយ៍ទ្រង់រាជ្យ
-
រទង គុណនាម
ដែលមានសណ្ឋានដូចជាទងមូលត្រសូលស្រួល, រគង
-
រទច្ឆេទី នាម
ពពួកសត្វកកេរមានកណ្ដុរកំប្រុកទន្សាយជាដើម។
-
រទាស គុណកិរិយា
ដែលទាសចុះទាសឡើងឬទាសចេញព្រមគ្នា
-
រទាសរទែង គុណកិរិយា
រទែងពេញពាស, រទាសប្រទើសគ្នា។
-
រទាំ ប.
ពាក្យសម្រាប់ប្រើផ្សំនឹងពាក្យរទូថា
-
រទាំង នាម
ឈ្មោះឈើរនាមមួយប្រភេទពួកត្អួប្រើការជាឧស
-
រទីស ប.
ពាក្យសម្រាប់ប្រើផ្សំនឹងពាក្យរទាសថា
-
រទុះ គុណនាម
ដែលឆ្លូកសម្បុរឆ្លូកព័ណ៌ពព្រុសៗច្រើនអន្លើ
-
រទូ ឧទានសព្ទ
សូរពោលតិចៗរហ៊ ឹមៗរឿយៗមិនច្បាស់ជាថាអ្វីដោយមានទោមនស្ស
-
រទូរទាំ គុណកិរិយាគុណនាម
ដែលពោលរទូៗច្រំដែលរឿយៗ
-
រទើស គុណកិរិយាគុណនាម
ដែលស្ទើរនឹងទើសគ្នា, ដែលញឹកប្រទើសគ្នា
-
រទេញ គុណកិរិយាគុណនាម
ដែលញាប់រន្ថាន់ញឹកសិញ
-
រទេះ នាម
យានមានកង់មានទ្រង់ទ្រាយច្រើនបែបប្លែកៗពីគ្នា ( ដោយជំនាងតាមកាលតាមសម័យ ) សម្រាប់ទឹមគោ, ទឹមក្របីឬប្រើអូស . រុញក៏បាន; ទោះបីយានទឹមសេះឬយានដែលលឿនដោយកម្លាំងចំហាយកម្ដៅភ្លើងជាដើមក៏ហៅរទេះបានដែរ ( តាមទម្លាប់ពាក្យធម្មតា )។
-
រទេះក្រង់ នាម
រទេះមានក្រង់ទូលាយសម្រាប់ផ្ទុកទំនិញបានច្រើន។
-
រទេះក្របី នាម
រទេះសម្រាប់ទឹមក្របី។
-
រទេះគោ នាម
រទេះសម្រាប់ទឹមគោ។
-
រទេះចាម នាម
រទេះធំស្រោងមានផ្ទុរក្រឡូមខាងមុខខ្ពស់ជាងខាងក្រោយបន្តិចត្រង់អណ្ដាលទាបអែនពាប់ ( ធ្វើតាមបែបចាម )។
-
រទេះជើងគុល នាម
រទេះមានកង់ជាបន្ទះទាំងផ្ទាំងឥតកាំដូចជាកង់ជើងគុល, សម្រាប់បរក្នុងផ្លូវដែលមានភក់ផុងច្រើន។
-
រទេះដឹក នាម
រទេះធំសម្រាប់ផ្ទុកដឹករបស់ធ្ងន់។
-
រទេះដែក នាម
រទេះកង់ដែកប្រើរុញតាមផ្លូវដែកសម្រាប់ដឹកដី។
-
រទេះត្រដួស នាម
រទេះមានថ្នាក់ពីរជាន់មួយជាន់ក្រោមសម្រាប់ដាក់អីវ៉ាន់, មួយជាន់ខាងលើហៅត្រដួសសម្រាប់មនុស្សជិះ។
-
រទេះបន្ទុក នាម
( ម . ព . រទេះដឹក )។
-
រទេះបាក់ត្រង់ណាល្អិតត្រង់ណោះ
( ព . ទ . បុ .) ( ព . ប្រ .) សេចក្ដីថាភ្ញៀវច្រើននាក់ឈប់សម្នាក់ស៊ីចុកយូរថ្ងៃនៅផ្ទះអ្នកណារមែងតែពង្រេចពង្រឹលអ្នកនោះ។
-
រទេះបាក់មិនគិតទៅគិតឯគោលូចដាំង
( ព . ប្រ .) ការធំដុំមិនគិតបែរជាគិតឯការរប៉ិចរប៉ីទៅវិញ, ដូចជាម្ចាស់រទេះៗបាក់មិនគិតជួសជុលបែរជាគិតឯគោដែលបញ្ចេញអង្គជាតទៅវិញ។
-
រទេះបំបោល នាម
រទេះលាតតូចជាងរទេះសាឡីសម្រាប់ទឹមគោបរបំបោលភ្នាល់ឬប្រណាំងគ្នា។
-
រទេះផ្ទុរ នាម
រទេះមានផ្ទុរ ( ហៅរទេះដំបូលក៏បាន )។
-
រទេះភ្លើង នាម
រទេះមានក្បាលប្រកបដោយគ្រឿងចក្រគ្រប់ព្រម, ប្រើដុតឧសឬធ្យូងថ្មយកកម្លាំងកម្ដៅភ្លើង, ... បើកឱ្យរអិលតាមផ្លូវដែកឱ្យលឿនខ្លាំងបាន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។