រថេសភៈ
នាម
អត្ថន័យ
-
1
នាម
អ្នកជាប្រមុខនៃរថានឹក ( មេទ័ពទាហានរថ ); ក្សត្រិយ៍ទ្រង់រាជ្យ
ឧទាហរណ៍ ដូចកាព្យថាមទ្រីទេវីនាងទូលថាបពិត្របិតារថេសភខ្ញុំម្ចាស់សូមតាមទៅគោរពព្រះវេស្សន្តរជាស្វាមី។ព្រោះបើមិនទៅនៅឯអាយជាស្ត្រីមេម៉ាយពុំគប្បីខ្ញុំម្ចាស់ត្រូវទៅតាមស្វាមីបុត្រាបុត្រីត្រូវទៅដែរ។ (តាមសេចក្ដីក្នុងមហាជាតក៍ទានកណ្ឌ)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)