វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 11 / 81
-
រដ្ឋប្រសាសនន័យ នាម
ការដឹកនាំឬឧបាយណែនាំឱ្យប្រជាជនស្ថិតនៅក្នុងអំណាចច្បាប់; វិជ្ជាឬបែបបទជាគោលចារឹកសម្រាប់គ្រប់គ្រងប្រទេស។
-
រដ្ឋប្រសាសនោបាយ នាម
( ម . ព . រដ្ឋប្រសាសនន័យ )។
-
រដ្ឋប្រសាសន៍ នាម
ការប្រិតប្រៀនប្រជាជនឱ្យស្ថិតនៅក្នុងអំណាចច្បាប់, ការគ្រប់គ្រងប្រទេស។
-
រដ្ឋប្រហារ នាម
ការចាប់ចងរំលំអ្នកគ្រប់គ្រងរដ្ឋដែលខ្លួនមិនពេញចិត្តដើម្បីកាន់កាប់អំណាចខ្លួនឯង, អំពើរបស់អ្នកកាន់កាប់អំណាចដែលទម្លាយបង់ចោលនូវរបបគ្រប់គ្រងរដ្ឋដើម្បីឡើងកាន់កាប់អំណាចខ្លួនឯងវិញដោយខ្លួនមិនពេញចិត្តចំពោះរបៀបគ្រប់គ្រងពីមុន
-
រដ្ឋប្រហារយោធា នាម
ការបះបោរផ្ដួលរំលំរដ្ឋាភិបាលដោយប្រើកម្លាំងយោធាដើម្បីដណ្ដើមអំណាចគ្រប់គ្រងប្រទេស។
-
រដ្ឋពហុជាតិ នាម
រដ្ឋអធិបតេយ្យមួយដែលមានប្រជាជាតិពីរឬច្រើននៅក្នុងនោះខុសពីរដ្ឋប្រជាជាតិដែលមានតែប្រជាជាតិមួយ
-
រដ្ឋមណ្ឌល នាម
មណ្ឌលរបស់ដែន, ប្រទេសទាំងមូល,។
-
រដ្ឋមន្ត្រី នាម
មន្ត្រីអ្នកទំនុកបម្រុងស្រុកទេស, មន្ត្រីដែលនាយកអ្នកកាន់អំណាចនីតិប្រតិបត្តិបានជ្រើសរើសឡើងដើម្បីត្រួតត្រាមុខតំណែងរាជការធំៗរបស់រដ្ឋ
-
រដ្ឋមន្ត្រីគណៈ នាម
ក្រុមនៃរដ្ឋមន្ត្រី។
-
រដ្ឋលេខាធិការ នាម
លេខាធិការរបស់រដ្ឋគឺមន្ត្រីជាន់ខ្ពស់ដែលមានមុខតំណែងជារដ្ឋមន្ត្រី។
-
រដ្ឋលេខាធិការដ្ឋាន នាម
ទីស្ដីការនៃរដ្ឋលេខាធិការ។
-
រដ្ឋវាសិនី នាម
( ម . ព . រដ្ឋវាសី )។
-
រដ្ឋវាសី នាម
អ្នកនៅក្នុងរដ្ឋ, អ្នកអាស្រ័យនៅក្នុងដែន។
-
រដ្ឋសន្តិភាព នាម
( ម . ព . រដ្ឋប្រសាន្តិភាព )។
-
រដ្ឋសភា នាម
ទីប្រជុំប្រឹក្សាការសម្រាប់ប្រទេស; សាលាសម្រាប់ប្រជុំប្រឹក្សាការទំនុកបម្រុងឬគ្រប់គ្រងរក្សាស្រុកទេស។
-
រដ្ឋសភាធីបតី នាម
អធិបតីនាយកនៃរដ្ឋសភា។
-
រដ្ឋសភានាយក នាម
( ម . ព . រដ្ឋសភាធីបតី )។
-
រដ្ឋសហព័ន្ធ នាម
ដែនដីនៃសហគមប្រជាជាតិណាមួយដែលប្រព័ន្ធគ្រប់គ្រងមានពីរកម្រិតគឺមានការបែងចែកអំណាចរវាងរដ្ឋាភិបាលសហព័ន្ធនិងរដ្ឋាភិបាលនៃរដ្ឋជាសមាជិក។រដ្ឋាភិបាលទាំងពីរកម្រិតមានការបែងចែកសមត្ថកិច្ចខុសគ្នាដែលក្នុងនោះរដ្ឋាភិបាលសហព័ន្ធមានសមត្ថកិច្ចផ្ដាច់មុខសំខាន់ៗយ៉ាងតិចបួនគឺវិស័យការពារជាតិវិស័យការបរទេសវិស័យបោះពុម្ពក្រដាសប្រាក់និងវិស័យពាណិជ្ជកម្មអន្តរជាតិ
-
រដ្ឋសីមា នាម
ព្រំប្រទល់របស់រដ្ឋគឺទីខ័ណ្ឌនៃដែនដីរបស់រដ្ឋដែលនៅជិតជាប់គ្នា។
-
រដ្ឋអធិបតេយ្យ នាម
រដ្ឋដែលមានប្រជាជនរស់នៅជាអចិន្រ្តៃយ៍មានទឹកដីមួយជាកំណត់មានរដ្ឋាភិបាលដែលមិនស្ថិតនៅក្រោមអំណាចនៃរដ្ឋផ្សេងទៀតនិងមានសមត្ថភាពគតិយុត្តទាក់ទងជាមួយរដ្ឋដទៃទៀត។
-
រដ្ឋអាជ្ញា នាម
( ម . ព . ព្រះរាជអាជ្ញា )។
-
រដ្ឋាករ នាម
អាកររបស់រដ្ឋ; កន្លែងរាជការទទួលបន្ទុកខាងហូតពន្ធដារផ្សេងៗ។
-
រដ្ឋាធិបតី នាម
( ម . ព . រដ្ឋនាយក )។
-
រដ្ឋាភិបាល នាម
អង្គការចាត់តាំងរបស់ប្រជាជននៅក្នុងរដ្ឋមួយដែលមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់និងគ្រប់គ្រងកិច្ចការនានារបស់រដ្ឋ។រដ្ឋាភិបាលគឺជាផ្នែកមួយរបស់រដ្ឋគ្មានលក្ខណៈអចិន្ត្រៃយ៍និងអាចមានការផ្លាស់ប្ដូរតាមរយៈបដិវត្តន៍រដ្ឋប្រហារការបោះឆ្នោតនិងវិធីផ្សេងៗខាងផ្លូវច្បាប់
-
រដ្ឋូបនីយកម្ម នាម
ការធ្វើឱ្យមានលក្ខណៈជារដ្ឋ។
-
រឌុក ឧទានសព្ទ
( ម . ព . រពុក )។
-
រណកម្ម នាម
ការច្បាំងគ្នាឬការរវល់ដោយច្បាំងគ្នា, ការរវល់ក្នុងចម្បាំង។
-
រណការ នាម
( ម . ព . រណកម្ម )។
-
រណកិច្ច នាម
( ម . ព . រណការ )។
-
រណក្ខេត្ត នាម
( ម . ព . រណក្សេត្រ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។