រដ្ឋសហព័ន្ធ
អត្ថន័យ
-
1
នាម
ដែនដីនៃសហគមប្រជាជាតិណាមួយដែលប្រព័ន្ធគ្រប់គ្រងមានពីរកម្រិតគឺមានការបែងចែកអំណាចរវាងរដ្ឋាភិបាលសហព័ន្ធនិងរដ្ឋាភិបាលនៃរដ្ឋជាសមាជិក។រដ្ឋាភិបាលទាំងពីរកម្រិតមានការបែងចែកសមត្ថកិច្ចខុសគ្នាដែលក្នុងនោះរដ្ឋាភិបាលសហព័ន្ធមានសមត្ថកិច្ចផ្ដាច់មុខសំខាន់ៗយ៉ាងតិចបួនគឺវិស័យការពារជាតិវិស័យការបរទេសវិស័យបោះពុម្ពក្រដាសប្រាក់និងវិស័យពាណិជ្ជកម្មអន្តរជាតិ
ឧទាហរណ៍ ប្រទេសកាណាដាសហរដ្ឋអាម៉េរិកឥណ្ឌា... ជារដ្ឋសហព័ន្ធ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)