វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
យ ពាក្យដែលផ្ដើមដោយ "យ" មាន 487 ពាក្យ
ទំព័រ 16 / 17
-
យ៉ង នាម
រងខ្សែទ្រ
-
យ៉ស នាម
សូរសព្ទបន្លឺដេញបង្អើលសត្វបក្សីជាដើម។
-
យ៉ាក កិរិយាសព្ទនាម
លំបាក, ធ្វើបានដោយកម្រ។
-
យ៉ាកចុន គុណនាម
ដែលទ័លក្រ, ក្រីក្រ, ខ្សត់ទ្រព្យ។
-
យ៉ាង នាម
បែប, ទំនង, មុខ, ភាព
-
យ៉ាងខ្ញុំ
បែបខ្ញុំ, ឯខ្ញុំ។
-
យ៉ាងដូច
បែបដូចឬដូចបែប, ដូចជា។
-
យ៉ាងណា
បែបណា, ទំនងណា, ភាពណា, មុខណា។
-
យ៉ាងនេះ
បែបនេះ, ...។
-
យ៉ាងម៉េច
( ម . ព . ម្ដេច )។
-
យ៉ាងហោចណាស់ គុណកិរិយា
មិនតិចជាង, យ៉ាងតិចណាស់, យ៉ាងអន់ណាស់
-
យ៉ាងហ្នឹង
បែបហ្នឹង, ...។ល។
-
យ៉ាដាំ នាម
ជ័រជន្លាត់ដៃដែលផ្សំធ្វើជាថ្នាំមានសម្បុរខ្មៅក្លិនស្អុយឆួល។
-
យ៉ាន័ត្ថុ នាម
ថ្នាំផង់សម្រាប់ស្រូបឬផ្លុំដោយបំពង់តូចឱ្យចូលតាមរន្ធច្រមុះឱ្យកណ្ដាស់ធូរមុខធូរមាត់ឬកែរោគផ្ដាសាយជាដើម។
-
យ៉ាប នាម
( ម . ព . សំយាប )។
-
យ៉ាបកា នាម
( ម . ព . ថ្ពាល់ត្រី )។
-
យ៉ាបឆា គុណនាម
គ្រោតគ្រាត, មិនសុភាពរាបសា, ច្រឡោងខាម, ថោកទាប
-
យ៉ាប់ កិរិយាសព្ទ
ដែលនឿយហត់ខ្លាំង; ដែលធ្ងន់ហួសកម្លាំង
-
យ៉ាប់យ៉ឺន កិរិយាសព្ទ
ដែលដុនដាប, ត្រដាបត្រដួស, ដែលលំបាកខ្លាំង
-
យ៉ាវ គុណកិរិយាគុណនាម
( ម . ព . យឺត )។
-
យ៉ាវឆាខ្វៃ នាម
ឈ្មោះនំចិនមួយបែបជានំដែលគេធ្វើទុកឱ្យជាគ្រឿងសម្គាល់នូវរឿងរ៉ាវនៃមនុស្សក្បត់ផែនដីម្នាក់ឈ្មោះខ្វៃដែលរាជការសឹកចិនក្នុងបុរាណសម័យព្រេងនាយបានចាប់យកមកធ្វើទារុណកម្មដោយអាសាច់ទាំងរស់ចម្រាញ់ធ្វើជានំឱ្យឈ្មោះខ្វៃស៊ីសាច់របស់វាហើយគេឱ្យជាងឆ្លាក់ថ្មធ្វើជារូបវាទុកនៅទីមួយជាសញ្ញាផ្ចាញ់ផ្ចាលកុំឱ្យជនឯទៀតៗយកតម្រាប់តាម, គេឱ្យធ្វើនំមួយបែបទុកជាព័ស្តុតាងដើម្បីឱ្យបច្ឆាជនទាំងពួងស្គាល់ឈ្មោះជនក្បត់ផែនដីនោះតៗមក, គេឱ្យឈ្មោះនំនោះថាយ៉ាវឆាខ្វៃ " នំចម្រាញ់ខ្លាញ់អាខ្វៃ "។ចិននៅប្រទេសកម្ពុជាពពាយនាយលក់នំនេះថាយ៉ាវឆាខ្វៃ!; អ្នកខ្លះហៅនំនេះថានំឆាខ្វៃ, អ្នកខ្លះហៅនំប្រៃៗ។ពីព្រោះនំនេះមានរសប្រៃបន្តិចៗ, អ្នកខ្លះទៀតហៅនំប្រៃឡមៗ, គេច្រើនប្រើបរិភោគផ្សំជាមួយនឹងទឹកកាហ្វេឬគុយទាវជាដើមតាមទម្លាប់ប្រើ។រូបថ្មអាខ្វៃនោះមាននៅប្រទេសចិនដរាបមកដល់សព្វថ្ងៃនេះ។
-
យ៉ាវហន នាម
ឈ្មោះសម្លទឹកម្យ៉ាងពណ៌ស្រដៀងនឹងសម្លការីស្រូបឬជ្រលក់នឹងនំបញ្ចុកឬគុយទាវឬក៏មីក៏បានតាមចំណូលចិត្ត។
-
យ៉ាវហេ នាម
ឈ្មោះផ្អកម្យ៉ាងធ្វើពីបង្គាស្រស់លាយមេដំបែច្របល់ជាមួយទឹកខ្ញីនិងទឹករំដេង ... ផ្អាប់ទុកទើបចាវជាមួយបបរអង្ករដំណើបនិងស្ករត្នោតផ្អាប់ទុកមួយរយៈទៀត
-
យ៉ាអួ នាម
ទឹកដោះគោជូរមួយប្រភេទ។ជួនគេហៅយ៉ាគតតាមភាសាអង់គ្លេសផងដែរ
-
យ៉ឺរ គុណកិរិយា
( ម . ព . យ៉ើរ )។
-
យ៉ឺល គុណកិរិយា
( ម . ព . យ៉ើរ )។
-
យ៉ុងចិត្ត គុណកិរិយា
( សំនួន .) ដែលធ្លាក់ទឹកចិត្ត។
-
យ៉ូយ នាម
សូរស្រែកដោយឈឺខ្លាំងឬដោយភ័យស្លន់ខ្លាំង
-
យ៉ើ នាម
សូរលាន់មាត់ដោយក្រោធឬស្ដីបន្ទោសជាដើម
-
យ៉ើរ គុណកិរិយា
ដែលឆក់ឬទាញកន្ត្រាក់ឡើងខ្ពស់ត្រដែត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។