រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

យ៉ាវឆាខ្វៃ

នាម

អត្ថន័យ

  1. 1

    នាម

    ឈ្មោះ​នំ​ចិន​មួយ​បែប​ជា​នំ​ដែល​គេ​ធ្វើ​ទុក​ឱ្យ​ជា​គ្រឿង​សម្គាល់​នូវ​រឿងរ៉ាវ​នៃ​មនុស្ស​ក្បត់​ផែន​ដី​ម្នាក់​ឈ្មោះ​ខ្វៃ​ដែល​រាជការ​សឹក​ចិន​ក្នុង​បុរាណ​សម័យ​ព្រេង​នាយ​បាន​ចាប់​យក​មក​ធ្វើ​ទារុណ​កម្ម​ដោយ​អាសាច់​ទាំង​រស់​ចម្រាញ់​ធ្វើ​ជា​នំ​ឱ្យ​ឈ្មោះ​ខ្វៃ​ស៊ី​សាច់​របស់​វា​ហើយ​គេ​ឱ្យ​ជាង​ឆ្លាក់​ថ្ម​ធ្វើ​ជា​រូប​វា​ទុក​នៅ​ទី​មួយ​ជា​សញ្ញា​ផ្ចាញ់ផ្ចាល​កុំ​ឱ្យ​ជន​ឯ​ទៀត​ៗ​យក​តម្រាប់​តាម, គេ​ឱ្យ​ធ្វើ​នំ​មួយ​បែប​ទុក​ជា​ព័ស្តុតាង​ដើម្បី​ឱ្យ​បច្ឆា​ជន​ទាំងពួង​ស្គាល់​ឈ្មោះ​ជន​ក្បត់​ផែន​ដី​នោះ​ត​ៗ​មក, គេ​ឱ្យ​ឈ្មោះ​នំ​នោះ​ថា​យ៉ាវ​ឆា​ខ្វៃ " នំ​ចម្រាញ់​ខ្លាញ់​អា​ខ្វៃ "។​ចិន​នៅ​ប្រទេស​កម្ពុជា​ពពាយ​នាយ​លក់​នំ​នេះ​ថា​យ៉ាវ​ឆា​ខ្វៃ!; អ្នក​ខ្លះ​ហៅ​នំ​នេះ​ថា​នំ​ឆា​ខ្វៃ, អ្នក​ខ្លះ​ហៅ​នំ​ប្រៃ​ៗ។​ពី​ព្រោះ​នំ​នេះ​មាន​រស​ប្រៃ​បន្តិច​ៗ, អ្នក​ខ្លះ​ទៀត​ហៅ​នំ​ប្រៃឡម​ៗ, គេ​ច្រើន​ប្រើ​បរិភោគ​ផ្សំ​ជាមួយ​នឹង​ទឹក​កាហ្វេ​ឬគុយ​ទាវ​ជាដើម​តាម​ទម្លាប់​ប្រើ​។​រូប​ថ្ម​អា​ខ្វៃ​នោះ​មាន​នៅ​ប្រទេស​ចិន​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម