វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
យ ពាក្យដែលផ្ដើមដោយ "យ" មាន 487 ពាក្យ
ទំព័រ 15 / 17
-
យៅវរេស គុណនាម
ដែលជាឥស្សរៈលើអស់ពួកកំលោះឬពួកក្រមុំ; ស្តេចកំលោះឬស្តេចក្រមុំ។
-
យៅវលក្ខណ៍ នាម
លក្ខណៈរបស់កំលោះឬក្រមុំ; នាងក្រមុំមានលក្ខណ៍ ( ពាក្យទាំងអស់នេះសម្រាប់ប្រើក្នុងកាព្យកាលបើកវីត្រូវការ )។
-
យៅវ៍ គុណនាមនាម
កំលោះ; ក្រមុំ; វ័យកំលោះឬក្រមុំ
-
យៅវ័ន នាម
( ម . ព . យោព្វនៈ )។
-
យៅវ័ន្យ នាម
( ម . ព . យោព្វនៈ )។
-
យំ កិរិយាសព្ទ
បញ្ចេញសូរសព្ទព្រមទាំងចេញទឹកភ្នែកព្រោះសេចក្ដីសោកស្តាយអាល័យឬព្រោះមានទោមនស្សអាក់អន់ចិត្តឬក៏ព្រោះឈឺចាប់ខ្លាំង។
-
យំគាំង កិរិយាសព្ទ
យំគាំងលង់បាត់សូរសព្ទម្ដងៗ
-
យំគាំងយំគាំងលង់ កិរិយាសព្ទ
បាត់សូរសព្ទម្ដងៗ
-
យំគោក កិរិយាសព្ទ
យំគ្មានទឹកភ្នែក។
-
យំចុងជើង កិរិយាសព្ទ
យំសោកជិតចុងជើងអ្នកដែលឈឺដាបឬបុគ្គលស្លាប់។
-
យំទារ កិរិយាសព្ទ
យំទាររកចំណីជាដើម។
-
យំទួញ កិរិយាសព្ទ
យំរៀបរាប់បូរបាច់ដោយសោកស្តាយ។
-
យំទ្រហឹង កិរិយាសព្ទ
យំព្រមៗគ្នាលាន់ឮអឺងកងនាំឱ្យហឹងត្រចៀក
-
យំយប់ កិរិយាសព្ទ
យំតែក្នុងវេលាយប់ៗ
-
យំយាម កិរិយាសព្ទ
ពោលពាក្យរលាក់រលែកតាមបទគ្វាមដែលលើកចងជាសេចក្ដីរៀបរាប់ទៅរកសពដែលតម្កល់នៅទីនោះក្នុងពេលយាមមានកំណត់, ច្រើនតែកំណត់ក្នុង១ថ្ងៃត្រឹម៤ដងគឺវេលាអធ្រាត្រ, ជិតព្រឹក, ថ្ងៃត្រង់, ព្រលប់ ( អ្នកយំយាមច្រើនតែពួកស្ត្រី, ប្រើចំពោះតែសពឥស្សរជនមានក្សត្រិយ៍ទ្រង់រាជ្យជាដើម )។
-
យំយែក កិរិយាសព្ទ
( ម . ព . យែក )។
-
យំរម្ងាស់ កិរិយាសព្ទ
( ព . ប្រ .) យំអណ្ដឺតអណ្ដកក្រស្ងៀម។
-
យំរហាម កិរិយាសព្ទ
យំហូរទឹកភ្នែករហាម។
-
យំរំងាស់ កិរិយាសព្ទ
( ព . ប្រ .) យំយូរក្រស្ងៀម
-
យំរំអុក កិរិយាសព្ទ
( ម . ព . យំលំប៉ា )។
-
យំរ៉ាំរ៉ៃ កិរិយាសព្ទ
យំជាប់ក្រស្ងៀម។
-
យំលំប៉ា កិរិយាសព្ទ
យំទទូចទាររឿយៗមិនលែង, យំមិនងាយស្ងៀមនាំឱ្យកើតអផ្សុក
-
យំសោក កិរិយាសព្ទ
យំបូរបាច់ដោយសេចក្ដីស្តាយស្រណោះ។
-
យំស្ងួត កិរិយាសព្ទ
( ម . ព . យំគោក )។
-
យំឡាំប៉ា កិរិយាសព្ទ
យំទទូចមិនលែង, យំក្រាញនៅមិនទៅណា, យំបោកខ្លួនទធាក់ទម្លាក់ក្រាញ។
-
យំអណ្ដឺតអណ្ដក កិរិយាសព្ទ
យំដោយដកខ្យល់ដង្ហើមលង់ៗលិចៗអណ្ដែតៗប៉ផ្ដឺតប៉ផ្ដក់
-
យះ កិរិយាសព្ទ
ធ្វើឱ្យរយះ, ធ្វើឱ្យកន្ធែក, ឱ្យញែកងាកចេញពីគ្នា
-
យះកន្ធែក នាម
ឈ្មោះពិធីឬថ្នាក់លេងអង្គញ់ដែលលេងដល់ត្រង់ថ្នាក់ត្រូវដាក់កោយអង្គញ់លើខ្នងជើងឈានយះស្ទុះតម្រង់ទៅដាក់ផ្ដួលដៀបដែលដាំឱ្យរលំ។
-
យះកន្ធែង នាម
( ម . ព . យះកន្ធែក )។
-
យ៉ កិរិយាសព្ទនាមឧទានសព្ទ
បំប្រួញសេចក្ដីឱ្យខ្លី
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។