យ៉
កិរិយាសព្ទនាមឧទានសព្ទ
អត្ថន័យ (3)
-
1
កិរិយាសព្ទ
បំប្រួញសេចក្ដីឱ្យខ្លី
ឧទាហរណ៍ យ៉សេចក្ដី។
-
2
នាម
ផ្ទះតូចឬរានហាលកំបុតមានសណ្ឋានជាកើយធ្វើភ្ជាប់នឹងគ្រឹហា, ប្រាសាទ, វិហារ
ឧទាហរណ៍ ផ្ទះមានយ៉មុខ, ផ្ទះមានយ៉មុខយ៉ក្រោយ, វិហារមានយ៉ទាំងបួនទិស។
-
3
ឧទានសព្ទ
សូរបន្លឺដោយអស្ចារ្យ, ដោយស្ងើចឬដោយក្រោធ, ដោយបន្ទោស ...
ឧទាហរណ៍ យ៉! អីដល់ម្ល៉ឹងម៉ឹងហ្ន៎!។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)