វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 43 / 60
-
មៀង នាម
ខ្មែរហៅអាហារមួយប្រភេទធ្វើដោយចំណិតសាច់ដូងលីងមានប្រកបគ្រឿងផ្សំឯទៀតផងឬហៅស្ករដែលស្ងោររំងាស់លាយនឹងខ្ញីជាដើម។
-
មៀងមើល កិរិយាសព្ទ
ងាកឬបែរមើលដោយចំហៀងភ្នែក, ក្រឡេកមើលឬគយគន់ដោយកន្ទុយភ្នែក
-
មៀន នាម
ចង្កំវែងស្រោបគល់ដងកាំបិតឬផ្គាក់ជាដើមឱ្យជាប់មាំត្រង់អន្សា
-
មៀនព្រៃ នាម
ឈ្មោះឈើមួយប្រភេទស្លឹកធំជាងមៀនតែផ្លែតូចជាងសាច់ស្ដើងក្លិនក្រអូបស្រដៀងនឹងមៀនដែរ។
-
មៀម កិរិយាសព្ទនាម
ប៉ិចជាពន្លកឬជាត្រួយ។
-
មេ នាមឧទានសព្ទ
ម្ដាយ ( ចំពោះតែសត្វតិរច្ឆាន )
-
មេកង នាម
មេរបស់ពួកមួយៗ។
-
មេកន្ទ្រាញ នាម
ពាក្យហៅព្នងដែលជាមេត្រួតត្រាលើពួកក្រុមមួយៗ។
-
មេកានិក នាម
ផ្នែកមួយនៃរូបវិទ្យាសិក្សាអំពីកម្លាំងដែលមានអំពើទៅលើអង្គធាតុនិងចលនារបស់អង្គធាតុ។
-
មេកានិកកង់ទិក នាម
ផ្នែកមួយនៃរូបវិទ្យាដែលសិក្សាពីលក្ខណៈនៃរូបធាតុនិងពន្លឺនៅលើមាត្រដ្ឋានអាតូមនិងភាគល្អិតតូចជាងអាតូម។
-
មេកានិកក្លាស៊ិក នាម
មេកានិកផ្អែកលើច្បាប់ចលនារបស់ញូតុន។
-
មេកាបៃ នាម
ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤គីឡូបៃ។ជាទូទៅក្នុងការនិយាយគេកំណត់យកមួយមេហ្គាបៃស្មើនឹង១០០០គីឡូបៃហើយអក្សរកាត់គឺ MB។
-
មេកាប៊ីត នាម
ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤គីឡូប៊ីត។ជាទូទៅក្នុងការនិយាយគេកំណត់យកមួយមេហ្គាប៊ីតស្មើនឹង១០០០គីឡូប៊ីតហើយអក្សរកាត់គឺ Mb ឬ Mbit។
-
មេកាព្យ នាម
ក្បួនឬបែបប្រាប់របៀបតែងកាព្យ។
-
មេការ នាម
អ្នកដែលជាមេលើកិច្ចការនីមួយៗ។
-
មេកាំបិត នាម
អ្នកទទួលខុសត្រូវចម្អិនអាហារ។
-
មេកុង នាម
ឈ្មោះមហានទីគឺទន្លេធំមួយមានក្បាលហូរចេញពីភ្នំទីបេត៍ ( ប្រទេសចិនប៉ែកខាងលិច ) កាត់ប្រទេសលាវចូលមកក្នុងប្រទេសខ្មែររហូតមកត្រង់ខាងមុខក្រុងភ្នំពេញចុះទៅក្នុងដែនកម្ពុជាក្រោមចូលទៅក្នុងសមុទ្រ ( ចិន ); ចម្ងាយប្រវែងមហានទីនេះប្រហែលជា៤. ៥០០គីឡូម៉ែត្រ; ប្រើជាមេគង្គ ( គង់ ) ក៏មាន; ព្រោះសំដៅអត្ថន័យថាមេគង្គាគឺមេទឹក ( មហានទី )។ខ្មែរហៅតាមពាក្យធម្មតាថាទន្លេធំ។
-
មេកោយ នាម
គ្រាប់អង្គញ់ដែលដាំជាមេនិងគ្រាប់ដែលជាកោយសម្រាប់បោះឬបាញ់។
-
មេកំព្រា នាម
( ម . ព . កូនកំព្រា )។
-
មេក្រមី នាម
មេរោគ, មេរោគឆ្លង។
-
មេក្រាន នាម
មេចង្ក្រានគឺមេគ្រួឬមេផ្ទះមួយៗរបស់ពួកព្នងគឺខ្មែរលើសព្វថ្ងៃនេះ។
-
មេក្រុម នាម
អ្នកដែលជាប្រធានលើក្រុមឬពួកមួយៗ។
-
មេក្រូ នាម
ឧបករណ៍រំពងសំឡេងដែលមានរាងដូចជាផ្កាត្រកួនប្រើក្នុងពិធីផ្សេងៗ
-
មេខលា នាម
ខ្សែរឹតចង្កេះ, ខ្សែក្រវាត់។
-
មេខា នាម
ទាសីភរិយា។
-
មេខាតលក្ខណ៍ត្រូវនឹងអាបាក់ទន្សារកស៊ីប្រវេប្រវាលិចកញ្ជង់លង់កញ្ជើ
( ព . ទ . បុ .) ( និយាយពីប្រពន្ធនិងប្ដីអភ័ព្វ )។
-
មេខូច នាម
មេនាំគេឱ្យខូចដូចខ្លួនផង។
-
មេខ្យល់ នាម
ដុំពពកខ្មៅលេចឡើងដំបូងដែលគេជឿថាបណ្ដាលឱ្យកើតខ្យល់ព្យុះ
-
មេខ្លោង នាម
មេដំរីដែលមានមាឌធំសម្បើមជាប្រធានលើហ្វូង។
-
មេគង្គ នាម
( ម . ព . មេកុង )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។