មេ
អត្ថន័យ (6)
-
1
នាម
ម្ដាយ ( ចំពោះតែសត្វតិរច្ឆាន )
ឧទាហរណ៍ មេក្របី, មេគោ, មេមាន់, មេសេះ ...។
-
2
នាម
ពាក្យសម្រាប់ហៅស្ត្រីដែលក្មេងជាងឬដែលតូចទាបជាង, ដោយសេចក្ដីស្និទ្ធស្នាលឬស្មោះស្មើទៅរក, ហៅចេញចំឈ្មោះថាមេនេះ, មេនោះ ( ដូចជាហៅមេក, មេខ ...); ឬមិនចេញចំឈ្មោះគ្រាន់តែថាមេនុ៎ះ, មេហ្នឹង; ពុំនោះហៅដោយទ្រគោះចេញសម្ដីថាមេ ... ក៏មាន ( អ្នកខ្លះប្រើពាក្យមេនេះក្លាយទៅជាមីក៏មាន )។
-
3
នាម
នាមរនាប់ប្រើរាប់ចំនួនដងឬលើក ( ប្រើសម្រាប់តែភ្លៀងឬខ្យល់ ) ឬចំនួនទ្រនិចដែលសត្វទិចដូចជាឃ្មុំឪម៉ាល់ស្រាំងជាដើម
ឧទាហរណ៍ ភ្លៀងបង្អុរពីរមេកាលពីម្សិលមិញ, ឪម៉ាល់ទិចគាត់មួយមេ។
-
4
នាម
មនុស្ស, សត្វឬអ្វីដែលជាធំ, ជាប្រធាន, ជាចម្បងលើគេ។
-
5
នាម
ឋានន្តរស័ក្ដិសម្រាប់អាជ្ញាកត់ពន្ធមានស័ក្ដិចុះបន្ទាប់ពីអាជ្ញាហ្លួងមក
ឧទាហរណ៍ មេកងពន្ធស្រូវ, មេកងពន្ធទាស (មានតែក្នុងសម័យពីដើម)។
-
6
ឧទានសព្ទ
ពាក្យលាន់មាត់បន្លឺជាមុនដោយអាការក្រោធឬកំហែង, គំរាមត្រូវគ្នានឹងឧទានសព្ទថាយី!, យើ!, ជើ!, ជើះ!, ព្ធយ៉ា!; បុរាណច្រើនតែប្រើក្នុងសេចក្ដីទេស្នាឬកាព្យ : ( សរសេរជាហ្មេរ! ក៏មាន )
ឧទាហរណ៍ មេ! អានេះព្រហើនណាស់តើ!។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)