វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 3 / 60
-
មច្ឆព័ន្ធ នាម
អ្នកចាប់ត្រី, នេសាទមច្ឆជាតិ
-
មច្ឆរិនី នាម
( ម . ព . មច្ឆរី )។
-
មច្ឆរិយ នាម
សេចក្ដីកំណាញ់; ខ្មែរច្រើននិយាយថាមច្ឆេរិយៈ។
-
មច្ឆរិយៈ នាម
( ម . ព . មច្ឆរិយ )។
-
មច្ឆរី នាម
អ្នកកំណាញ់, មនុស្សកំណាញ់
-
មច្ឆវប្បកម្ម នាម
ការចិញ្ចឹមត្រីតាមបែបបច្ចេកទេស។
-
មច្ឆវប្បករ នាម
អ្នកចិញ្ចឹមត្រីតាមបែបបច្ចេកទេស។
-
មច្ឆវិទ្យា នាម
វិទ្យាសាស្រ្តសិក្សាអំពីត្រី។
-
មច្ឆា នាម
ត្រីទាំងឡាយ, ពួកត្រី, ហ្វូងត្រី ( ច្រើនប្រើក្នុងកាព្យ )
-
មច្ឆានុ នាម
ឈ្មោះត្រីញីមួយធំមានរូបសណ្ឋានខាងលើជាមនុស្សភាគខាងក្រោមជាត្រីនៅក្នុងសមុទ្រ, ជាស្ដេចត្រីមានអាយុវែងណាស់, មានអំណាចបង្គាប់ពួកត្រីធំៗក្នុងសមុទ្រឱ្យពាំជញ្ជូនដុំថ្មដែលហនុមានកែនរេហ៍ពលស្វាឱ្យជញ្ជូនយកដុំថ្មពីភ្នំមកបោះទម្លាក់ចងថ្នល់ក្នុងសមុទ្រទៅកាន់កោះលង្កា
-
មច្ឆាសមាធិ
សមាធិខុសផ្លូវខុសទំនង។
-
មច្ឆេរចិត្ត នាម
ចិត្តកំណាញ់។
-
មជ្ជ នាម
ទឹកស្រវឹងទួទៅគឺសុរានិងមេរ័យគ្រប់យ៉ាង; គ្រឿងស្រវឹង។
-
មជ្ជបាន
ការផឹកទឹកស្រវឹង។
-
មជ្ជបាយិនី
( ម . ព . មជ្ជបាយី )។
-
មជ្ជបាយី
អ្នកផឹកទឹកស្រវឹង, ប្រមឹក។
-
មជ្ជពាណិជ
អ្នកលក់ទឹកស្រវឹង, ឈ្មួញទឹកស្រវឹង។
-
មជ្ជពាណិជ្យ
ជំនួញទឹកស្រវឹង, ការលក់គ្រឿងស្រវឹង។
-
មជ្ជវណិជ្ជា
( ម . ព . មជ្ជពាណិជ្យ )។
-
មជ្ជារ នាម
ឆ្មាឈ្មោល
-
មជ្ជារី នាម
ឆ្មាញី, មេឆ្មា។
-
មជ្ជារោ នាម
( ម . ព . មជ្ជារ )។
-
មជ្ជារៈ នាម
( ម . ព . មជ្ជារ )។
-
មជ្ជៈ នាម
( ម . ព . មជ្ជ )។
-
មជ្ឈការ នាម
ការប្រមូលផ្ដុំអំណាចតែមួយកន្លែងអំណាចកណ្ដាល, ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋដែលប្រមូលផ្ដុំសមត្ថកិច្ចអនុវត្តនូវតួនាទីភារកិច្ចផ្នែកនយោបាយផ្នែករដ្ឋបាលនិងផ្នែកបច្ចេកទេសនៅថ្នាក់លើឬនៅរដ្ឋបាលថ្នាក់ជាតិ។
-
មជ្ឈដ្ឋាន នាម
ទីឬកន្លែងកណ្ដាល។មណ្ឌលផ្នែកខាងសតិបញ្ញា, ខាងផ្លូវចិត្ត, ខាងសង្គមកិច្ច, ដែលនៅជុំវិញយើងសព្វថ្ងៃ។
-
មជ្ឈត្តកម្ម នាម
ការដោះស្រាយទំនាស់ដោយមជ្ឈត្តករ។
-
មជ្ឈត្តករ នាម
អ្នកធ្វើមជ្ឈត្តការបុគ្គលដែលជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយជម្លោះ។
-
មជ្ឈត្តការ នាម
ដំណើរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលភាគីពីរឬច្រើនដាក់រឿងវិវាទរបស់ពួកគេរៀងៗខ្លួនជូនមជ្ឈត្តករឱ្យព្យាយាមធ្វើកិច្ចព្រមព្រៀងមួយដែលមានអព្យាក្រឹតភាពចំពោះភាគីទាំងនោះហើយចេញមជ្ឈត្តវិនិច្ឆ័យមួយ។
-
មជ្ឈត្តនិយម នាម
ការនិយមជាកណ្ដាលការប្រកាន់យកជាកណ្ដាល។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។