មច្ឆានុ
អត្ថន័យ
-
1
នាម
ឈ្មោះត្រីញីមួយធំមានរូបសណ្ឋានខាងលើជាមនុស្សភាគខាងក្រោមជាត្រីនៅក្នុងសមុទ្រ, ជាស្ដេចត្រីមានអាយុវែងណាស់, មានអំណាចបង្គាប់ពួកត្រីធំៗក្នុងសមុទ្រឱ្យពាំជញ្ជូនដុំថ្មដែលហនុមានកែនរេហ៍ពលស្វាឱ្យជញ្ជូនយកដុំថ្មពីភ្នំមកបោះទម្លាក់ចងថ្នល់ក្នុងសមុទ្រទៅកាន់កោះលង្កា
ឧទាហរណ៍ ដងនោះពានរិន្ទហនុមានក្រេវក្រោធឥតស្រាកស្រាន្តក៏ចាប់នាងមច្ឆានុបានយកធ្វើជាប្រពន្ធគូស្នេហា ... (រឿងរាមកេរ្តិ៍)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)