វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 22 / 60
-
មហេសក្ខទេវតា នាម
ទេវតាជាមហេសក្ខ។
-
មហេសក្ខទេវបុត្ត នាម
ទេវបុត្តជាមហេសក្ខ។
-
មហេសក្ខទេវរាជ នាម
ទេវរាជជាមហេសក្ខ។
-
មហេសក្ខា នាម
( ម . ព . មហេសក្ខ )។
-
មហេសី នាម
អ្នកស្វែងរកនូវគុណធំ ( ព្រះសព្វញ្ញុពុទ្ធ )។ឥសីធំគឺឥសីដែលបានសម្រេចគុណវិសេសជាន់ខ្ពស់ជាងពួកឥសីសាមញ្ញ ( ដែលហៅថាមហាឥសីឬមហាឫសី )។
-
មហេស័ក្ខ នាម
( ម . ព . មហេសក្ខ )។
-
មហេស្វរៈ នាម
( ម . ព . មហិស្សរៈ )។
-
មហៃសូរ្យ នាមគុណនាម
អានុភាពធំ, កម្លាំងអង់អាច, ដែលមានអានុភាពធំ, មានកម្លាំងអង់អាច ...។
-
មហោឃ នាម
អន្លង់ធំក្នុងសំសារវដ្ដគឺការអន្ទោលកើតស្លាប់រឿយៗដដែលៗនៃសត្វលោក ( ជាពាក្យសម្រាប់កវីតែងកាព្យដោយងាយ ) : ... ( បើមិនសម្បូណ៌ពាក្យទេកវីច្រើនតែទាល់ច្រកចាញ់ប្រៀបពួកកវីនៅបរទេសខ្លះដែលគេមានពាក្យគេបរិបូណ៌ព្រមទាំងនឹងត្រូវប្រទះការរិះគន់របស់ជនទាំងនោះផងថាខ្មែរមានពាក្យតិចរលីបរលាបពេកប្រើការពុំគ្រប់គ្រាន់ ...) : ហេតុនោះកវីគួរមានមេត្រីរាប់អានភាសាសម្ដីជាតិយើងតម្កើងសក្ដាឱ្យពួកខេមរាមិនចាញ់ប្រៀបគេ! ...
-
មហោរធឹក នាម
ឈ្មោះស្គរឬឃ្មោះមួយប្រភេទធ្វើដោយស្ពាន់ឬទង់ដែងមានរាងស្រដៀងនឹងត្បាល់បុកស្រូវសម្រាប់ប្រើជាគ្រឿងប្រគំ ( ច្រើនប្រើតែក្នុងព្រះរាជពិធីនីមួយៗ)។
-
មហោរស្រព នាម
( ម . ព . មហោស្រព )។
-
មហោរី នាម
គ្រឿងភ្លេងដេញដំផ្លុំកូតមួយវង់គ្រប់ប្រដាប់ ( តន្ត្រី, ភ្លេងខ្សែ ); ខ្មែរច្រើនហៅចំពោះតែភ្លេងខ្សែសម្រាប់លេងថ្វាយក្សត្រិយ៍
-
មហោសថ នាម
ឱសថដ៏ប្រសើរ, ថ្នាំរម្ងាប់រោគយ៉ាងពូកែ។
-
មហោសធ នាម
( ម . ព . មហោសថ )។
-
មហោស្រព នាម
របាំយ៉ាងធំ, ការលេងល្បែងរបាំគគ្រឹកគគ្រេង; ការរីករាយសប្បាយខ្លាំងដោយល្បែងរបាំ; ការបញ្ចេញរបស់ប្លែកៗដាក់តាំងជារបៀបយ៉ាងធំឱ្យមហាជនមើល; ពិធីសម្ភោទ្យយ៉ាងធំ
-
មហោស្រពសង្គ្រាម នាម
ការសម្ដែងបង្ហាញពីសោនាដកម្មនៃសង្គ្រាម
-
មហោស្រពសង្រ្គាម នាម
ការសម្ដែងបង្ហាញពីសោនាដកម្មនៃសង្គ្រាម
-
មហោឡារ គុណនាម
ដែលធំលើសលែង, ប្រសើរបំផុត, ដែលហ៊ ឹកហ៊ាក់ឬអធិកអធមក្រៃពេក; ដែលអស្ចារ្យខ្លាំង ( ប្រើជាមហោឡារិកក៏បាន )
-
មហោឡារគុណ គុណនាម
គុណដ៏ធំក្រៃលែង។
-
មហោឡារិក គុណនាម
ដូចគ្នានឹងមហោឡារដែរ។
-
មា នាម
ពាក្យសម្រាប់កូនរបស់បងហៅបុរសជាប្អូនរបស់មាតាឬបិតា ( ពូ )
-
មាក់ក្លឿ នាម
( ម . ព . មក្លឿ )។
-
មាក់ងាយ កិរិយាសព្ទ
មើលងាយ។
-
មាក់ដោក នាម
ឈ្មោះឈើព្រៃមួយប្រភេទជាជាតិឈើធំមានផ្លែបរិភោគបាន។
-
មាក់ថោក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យមាក់ងាយថា
-
មាក់បាត នាម
ឈ្មោះឈើដំណាំមួយប្រភេទក្នុងពួកទៀបស្លឹកទ្រវែងស្រួចក្លិនក្រពុលជាឈើធំខ្ពស់ជាងទៀបបារាំងផ្លែធំប៉ុនផ្លែព្នៅប៉ុន្តែរាងទ្រវែងជមខាងចុងសំបករលីងវេលាទុំឡើងសម្បុរក្រហមសាច់ជ្រាយមានរសផ្អែមប្រើបរិភោគជាអាហារ ( អ្នកស្រុកខ្លះហៅតុង )។
-
មាក់ប៉ែន នាម
ឈ្មោះច័នមួយប្រភេទផ្លែតូចៗរាងត្រមៀចមិនសូវមានគ្រាប់, ចួនកាលផ្លែខ្លះគ្មានគ្រាប់សោះ ( អ្នកស្រុកខ្លះហៅច័នដែរ )។
-
មាក់ប្រាង នាម
ឈ្មោះឈើមួយប្រភេទស្លឹកស្រដៀងនឹងស្វាយតែតូចៗជាងចុងស្រួចៗផ្លែខ្ចីមានរសជូរលុះដល់ទុំមានសម្បុរលឿង, ប្រើបរិភោគជាអាហារ; ខ្លះមានរសផ្អែម ( ច្រើនមានសម្បូណ៌នៅខែត្របាត់ដំបងគេដាំជាដំណាំស្រុក ), ខ្លះមានរសផ្អែមលាយជូរ ( ច្រើនមានសម្បូណ៌នៅព្រៃភ្នំខ្លះដោយអន្លើក្នុងខែត្រកំពត )។
-
មាក់ប្រិង នាម
( ម . ព . មាក់ប្រេង )។
-
មាក់ប្រេង នាម
ឈ្មោះឈើមួយប្រភេទសន្តានមាក់ប្រាងតែស្លឹកធំៗជាងបន្តិចផ្លែតូចៗជាងមាក់ប្រាង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។