មហោឃ
អត្ថន័យ
-
1
នាម
អន្លង់ធំក្នុងសំសារវដ្ដគឺការអន្ទោលកើតស្លាប់រឿយៗដដែលៗនៃសត្វលោក ( ជាពាក្យសម្រាប់កវីតែងកាព្យដោយងាយ ) : ... ( បើមិនសម្បូណ៌ពាក្យទេកវីច្រើនតែទាល់ច្រកចាញ់ប្រៀបពួកកវីនៅបរទេសខ្លះដែលគេមានពាក្យគេបរិបូណ៌ព្រមទាំងនឹងត្រូវប្រទះការរិះគន់របស់ជនទាំងនោះផងថាខ្មែរមានពាក្យតិចរលីបរលាបពេកប្រើការពុំគ្រប់គ្រាន់ ...) : ហេតុនោះកវីគួរមានមេត្រីរាប់អានភាសាសម្ដីជាតិយើងតម្កើងសក្ដាឱ្យពួកខេមរាមិនចាញ់ប្រៀបគេ! ...
ឧទាហរណ៍ សព្វសត្វក្នុងលោកហែលក្នុងមហោឃមហាសាគរច្រើនរងតែទុក្ខវិលវក់វីវរអ្នកខ្លះសាទរចង់ហែលរកត្រើយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)