វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 16 / 60
-
មហយ្យកា នាម
( ម . ព . មហយ្យកោ )។
-
មហយ្យកោ នាម
ជីតាទួត; ( រ . ស .)
-
មហយ្យិកា នាម
( ម . ព . មហយ្យកោ )។
-
មហល្លកភាព នាម
ភាពនៃមនុស្សចាស់, បែបបទជាមនុស្សចាស់
-
មហល្លកៈ គុណនាម
ចាស់, ដែលមានអាយុច្រើន។
-
មហល្លិកា គុណនាម
( ម . ព . មហល្លកៈ )។
-
មហល្លិកាភាព នាម
( ម . ព . មហល្លកភាព )។
-
មហស្ចារ្យ នាម
អស្ចារ្យធំ, អស្ចារ្យខ្លាំង
-
មហា គុណនាមនាមប.
ធំ; ច្រើន; ប្រសើរ; សម្បើម; ខ្លាំង ...។
-
មហាកច្ចាយនៈ នាម
នាមព្រះមហាថេរមួយអង្គក្នុងពុទ្ធសម័យ ( រាប់ចូលក្នុងពួកអសីតិមហាសាវ័ក, ព្រះសម្មាសម្ពុទ្ធទ្រង់លើកសរសើរថាជាអ្នកប៉ិនប្រសប់ខាងការសម្ដែងសេចក្ដីសង្ខេបឱ្យពិស្ដារទូលាយបាន )។មានព្រះមហាថេរមួយអង្គផ្សេងទៀតមាននាមថាមហាកច្ចាយនៈដែរកើតនៅក្នុងក្រុងមថុរារដ្ឋសុរសេន ( ប្រទេសឥណ្ឌាខាងត្បូងដែលហៅថារដ្ឋអវន្តិក្នុងសម័យបុរាណ ) ព្រះមហាកច្ចាយនត្ថេរអង្គនេះបានតែងវេយ្យាករណ៍ជាភាសាបាលីមួយគម្ពីរឈ្មោះមូលកច្ចាយនព្រមទាំងមេសូត្រជាគោលផងហៅថាកច្ចាយនសូត្រក្នុងពុទ្ធសតវត្សរ៍ទី១១គ្រិស្តសតវត្សរ៍ទី៦, ជាវេយ្យាករណ៍បាលីចាស់ជាងវេយ្យាករណ៍បាលីឯទៀត, សម្រាប់ឱ្យកុលបុត្ររៀនសូត្ររហូតមកដល់សម័យយើងសព្វថ្ងៃនេះ។
-
មហាកថានៈ គុណនាម
ចំនួនបកតិសំខ្យាមួយរយសែនកថានៈ ( ច្រើនប្រើតែក្នុងគម្ពីរខាងពុទ្ធសាសនា )។
-
មហាកម្ជិល នាម
ខ្ជិលធំ, ដែលខ្ជិលខ្លាំង។
-
មហាករុណា នាម
សេចក្ដីអាណិតធំឬច្រើនគឺអាណិតចំពោះសព្វសត្វមិនរើសមុខចង់ឱ្យរួចចាកទុក្ខភ័យទាំងអស់គ្នា ( ករុណារបស់ព្រះសព្វញ្ញុពុទ្ធ )។
-
មហាកវី នាម
អ្នកប្រាជ្ញធំ, អ្នកប្រាជ្ញធំខាងការតែងកាព្យ។
-
មហាកាព្យ នាម
កាព្យធំគឺកាព្យដែលមានដំណើរសេចក្ដីពិស្ដារវែង។
-
មហាកោលាហល នាម
កោលាហលធំគឺសូរសព្ទគឹកកងរំពងខ្លាំង, ការផ្អើលជ្រួលជ្រើមបញ្ចេញសូរសព្ទកងរំពងខ្លាំង។
-
មហាក្រ នាម
ដែលក្រខ្លាំង, ដែលក្រក្រៃពេក។
-
មហាក្សត្រ នាម
ក្សត្រធំ, ក្សត្រិយ៍ប្រសើរ។
-
មហាក្សត្រាធិរាជ នាម
ព្រះរាជាដែលក្រៃលែងជាងពួកមហាក្សត្រឬស្ដេចដែលជាចម្បងក្នុងពួកមហាក្សត្រ។
-
មហាក្សត្រានុភាព នាម
អានុភាពរបស់ព្រះមហាក្សត្រ, អំណាចតេជះ, សេចក្ដីអង់អាច, សេចក្ដីក្លាហានរបស់ព្រះមហាក្សត្រ។
-
មហាក្សត្រិយវង្ស នាម
វង្សមហាក្សត្រិយ៍; ដែលជាពូជពង្សនៃមហាក្សត្រិយ៍ ( ច្រើនប្រើជាគោរម្យព្រះនាមនៃក្សត្រិយ៍ទ្រង់រាជ្យ )។
-
មហាក្សត្រិយានី នាម
( ម . ព . មហាក្សត្រ )។
-
មហាក្សត្រិយ៍ នាម
ដូចគ្នានឹងមហាក្សត្រដែរ។
-
មហាក្សត្រី នាម
( ម . ព . មហាក្សត្រ )។
-
មហាខត្តិយវង្ស នាម
( ម . ព . មហាក្សត្រិយវង្ស )។
-
មហាខូច នាម
ខូចធំ, ដែលខូចបណ្ដាច់។
-
មហាគាមភោជក នាម
អភិបាលស្រុក; ហៅជាសំ . ថាមហាគ្រាមភោជកក៏បាន។
-
មហាគំរក់ នាម
គំរក់បំផុត។
-
មហាគ្រាម នាម
ស្រុកធំ។
-
មហាគ្រាមភោជក នាម
ចៅហ្វាយស្រុក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។