មហា
អត្ថន័យ (4)
-
1
គុណនាម
ធំ; ច្រើន; ប្រសើរ; សម្បើម; ខ្លាំង ...។
ឧទាហរណ៍ មហាថេរព្រះថេរៈធំ; មហាទានទានធំ; មហាមុនីអ្នកប្រាជ្ញធំ; មហារាជស្ដេចធំ; មហាវ័នព្រៃធំ; មហាសាលាសាលាធំជាដើម។
-
2
នាម
ឋានន្តរស័ក្ដិសម្រាប់បព្វជិតដែលដេញប្រយោគព្រះបរិយត្តិធម៌បានគឺភិក្ខុឬសាមណេរដែលប្រឡងវិធីប្រែបាលីក្នុងសន្និបាតនៃមេប្រយោគមួយក្រុមជាអ្នកពិនិត្យ, អាចប្រែរួចមិនទើសទាក់, ហើយមានរាជានុញ្ញាតតាំងកំណត់ពីត្រឹមថ្នាក់៣ប្រយោគឡើងទៅ, ហៅថាមហា៣ប្រយោគ, មហា៤ប្រយោគ។ល។ហៅយ៉ាងខ្លីត្រឹមតែមហាភ្ជាប់ជាខាងដើមនៃបកតិនាមរបស់បព្វជិតនោះ ( ឋានន្តរនេះតាំងតាមលំអានបវេណីនៃពាក្យមហាដែលជាគុណបទនៃបកតិនាមរបស់ព្រះថេរទាំងឡាយអំពីបុរាណដូចយ៉ាងព្រះមហាសារីបុត្ត, ព្រះមហាមោគ្គល្លាន, ព្រះមហាកស្សប, ព្រះមហាអានន្ទជាដើមនោះឯង )។
-
3
នាម
បុរសដែលគេសន្មតឱ្យជាអ្នកស្ដីទីមហាទេពឬមហាមន្ត្រីក្នុងវេលាធ្វើមង្គលការអាពាហ៍ពិពាហ៍, ជាអ្នកនិយាយការគ្រប់ជំពូកជាមួយនឹងពួកមេបា; ហៅកាត់ពាក្យខ្លីត្រឹមតែមហាឬអ្នកមហាជាគូនឹងស្ត្រីជាអ្នកផ្លូវ, ចួនកាលហៅរួមថាអ្នកផ្លូវចៅមហា។
-
4
ប.
( ម . ព . ម្ហា )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)