វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ភ ពាក្យដែលផ្ដើមដោយ "ភ" មាន 618 ពាក្យ
ទំព័រ 13 / 21
-
ភេសជ្ជពាណិជ្ជ នាម
ជំនួញលក់ថ្នាំរម្ងាប់រោគ។
-
ភេសជ្ជាគារ នាម
ផ្ទះលក់ថ្នាំរម្ងាប់រោគ។
-
ភេសជ្ជៈ នាម
( ម . ព . ភេសជ្ជ )។
-
ភែលភល គុណនាមគុណកិរិយា
លែនលន
-
ភោក្ដា កិរិយាសព្ទ
បរិភោគហើយ, ស៊ីផឹកហើយ; ប៉ុន្តែដែលពួកកវីខ្មែរយើងធ្លាប់ប្រើពាក្យកាព្យរៀងមកសំដៅសេចក្ដីថាបរិភោគហើយក៏បាន, ថាកំពុងបរិភោគក៏បាន, ថានឹងបរិភោគក៏បាន
-
ភោគ នាម
សម្បត្តិ, ទ្រព្យ; សេចក្ដីសុខ, ការបរិភោគ; សួយ; ភ្នេន, របត់, ផ្នត់ ...។
-
ភោគទ្រព្យ នាម
សម្បត្តិធនធាន
-
ភោគបតី នាម
ម្ចាស់ទ្រព្យ; អ្នកមានទ្រព្យ; អ្នកត្រួតត្រាស្រុកសួយ ( ចៅហ្វាយស្រុក )។
-
ភោគព័ស្តុ នាម
ទ្រព្យសម្បត្តិផ្សេងៗ។
-
ភោគភ័ស្តុ នាម
( ម . ព . ភោគព័ស្តុ )។
-
ភោគលាប នាម
ការបានទ្រព្យ; ការប្រាក់ឬប្រាក់ការ; ចំណេញ។
-
ភោគវតី នាម
( ម . ព . ភោគវ័ត )។
-
ភោគវន្តី នាម
( ម . ព . ភោគវ័ត )។
-
ភោគវុឌ្ឍិ នាម
សេចក្ដីចម្រើនភោគៈ។
-
ភោគវ័ត នាម
អ្នកមានទ្រព្យ។
-
ភោគវ័ន្ត នាម
( ម . ព . ភោគវ័ត )។
-
ភោគសម្បទា នាម
( ម . ព . ភោគសម្ប័ទ )។
-
ភោគសម្ប័ទ នាម
ការបរិបូណ៌ដោយភោគៈ ( ជាគូគ្នានឹងបរិវារសម្ប័ទ )។
-
ភោគិនី នាម
( ម . ព . ភោគវ័ត )។
-
ភោគី នាម
( ម . ព . ភោគវ័ត )។
-
ភោគៈ នាម
( ម . ព . ភោគ )។
-
ភោជន នាម
វត្ថុសម្រាប់បរិភោគ, អាហារ។
-
ភោជនដ្ឋាន នាម
កន្លែងសម្រាប់បរិភោគអាហារ, ទីសម្រាប់អាស្រ័យបាយ ( សម្រាប់សមាជិកសហគមន៍វិហារសាលារៀនជាដើម )។
-
ភោជនទាន នាម
ការឱ្យភោជន ( ជាទាន )។
-
ភោជនភណ្ឌ នាម
គ្រឿងបរិភោគ ( គ្រឿងស៊ី )។
-
ភោជនភ័ស្តុ នាម
គ្រឿងបរិភោគផ្សេងៗ។
-
ភោជនាគារ នាម
ផ្ទះលក់ភោជន។
-
ភោជនាហារ នាម
អាហារសម្រាប់បរិភោគ។
-
ភោជនីយ គុណនាម
ដែលគួរបរិភោគ, សម្រាប់បរិភោគ។
-
ភោជនីយដ្ឋាន
កន្លែងសម្រាប់បរិភោគអាហារ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។