ភោក្ដា
កិរិយាសព្ទ
អត្ថន័យ
-
1
កិរិយាសព្ទ
បរិភោគហើយ, ស៊ីផឹកហើយ; ប៉ុន្តែដែលពួកកវីខ្មែរយើងធ្លាប់ប្រើពាក្យកាព្យរៀងមកសំដៅសេចក្ដីថាបរិភោគហើយក៏បាន, ថាកំពុងបរិភោគក៏បាន, ថានឹងបរិភោគក៏បាន
ឧទាហរណ៍ ដូច (ព.កា.) ថាភានអើយអញឃ្លានតើបាយនៅមានសល់ក្ដាំងខ្លះទេឱ្យអញភោក្ដាសម្រន់កាយេសោះពោះទទេអញឃ្លានណាស់ភាន។ (រឿងបុណ្ណបុរស)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)