វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 39 / 50
-
ព្រលិង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យព្រលាំងថាព្រលិងព្រលាំងគឺព្រលាំងតាមតែប្រទះ, តាមតែបាន ( ព . សា .)។
-
ព្រលិត នាម
( ម . ព . ព្រលឹត )។
-
ព្រលីត ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យព្រលែតថាព្រលីតព្រលែតគឺព្រលែតមិនស្មើសម្បុរ។
-
ព្រលីស ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យព្រលូសព្រលីសព្រលូសគឺព្រលូសដុំៗតិចខ្លះច្រើនខ្លះ។
-
ព្រលឹង គុណនាមនាម
ដំណើរជីវិត; ស្មារតី; វិញ្ញាណ; ស្រីសួស្ដី, សេចក្ដីសុខ, សេចក្ដីចម្រើន ...។
-
ព្រលឹងចុងសក់
( សំនួន .) ដែលភ័យរន្ធត់ខ្លាំងណាស់
-
ព្រលឹងនិយម នាម
( ទស្សនៈ .) ជំនឿលើទេវៈមួយឬច្រើនក្នុងឋានៈជាស្មារតីដែលមានក្នុងភាវៈមានជីវិតឬគ្មានជីវិតដូចជាសត្វរុក្ខជាតិនិងថ្ម
-
ព្រលឹងព្រលះ នាម
ព្រលឹងធំតូចគឺស្មារតីធំតូចឬច្រើនតិច ( ព . សា .)។
-
ព្រលឹត នាម
ឈ្មោះឧប្បលពួកមួយដុះក្នុងទឹកលូតតាមទឹក, មានដើមមូលត្រសូល, ប្រើធ្វើជាបន្លែឬអន្លក់បាន; ព្រលឹតមានច្រើនប្រភេទខ្លះដើមស្រួយ, ខ្លះដើមស្វិត, ខ្លះផ្កា - ស, ខ្លះផ្កាលឿង។
-
ព្រលឹម នាម
វេលាជាខាងដើមថ្ងៃគឺពេលដែលព្រះអាទិត្យទើបរះឃើញព្រឹមៗ
-
ព្រលូង នាម
ឈ្មោះត្រីស្រកាមួយប្រភេទរាងមូលជ្រលមស្រដៀងនឹងត្រីច្រឡឹងតែមាត្រធំជាង; បើដល់ធំអស់ទំហំអ្នកស្រុកខ្លះហៅត្រីពឹត។
-
ព្រលូញ គុណនាម
ដែលប្រឡាក់ប្រឡូសកខ្វក់ខ្មៅអ៊ូញ
-
ព្រលូស គុណនាម
ដែលប្រឡាក់សៅហ្មងដោយធូលីជាដើម
-
ព្រលួតលាក់ គុណនាម
( ម . ព . ប្រលួតលាក់ )។
-
ព្រលែត គុណនាម
ដែលមានព័ណ៌ដិតស្ទើរ, ដែលសៅសម្បុរមិនសូវច្បាស់
-
ព្រលះ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យព្រលឹងថា
-
ព្រវារ គុណនាម
( ម . ព . ព្រវីព្រវារ )។
-
ព្រវីព្រវារ គុណនាម
ដែលពិការដើរបានតែវារឬដែលពិការទន់ជើងទន់ដៃល្វីតល្វែតដើរបានតែតោងគេឬដោលទប់នឹងដំបង, ឈើច្រត់
-
ព្រវឹង នាម
រពីង ( ហៅតាមទម្លាប់ដោយស្រុកគឺអ្នកស្រុកខ្លះហៅព្រវឹងអ្នកស្រុកខ្លះហៅរពីង ), បានជាគេហៅរន្ធកសត្វនេះថាព្រវឹងពីព្រោះសត្វនេះកាលបើគេយកវត្ថុសៃមម៉ៃមានចុងស្មៅជើងក្រាស់ជាដើមរុកចូលរន្ធវាត្បារបង្វិលរឿយៗគេបញ្ចេញសំឡេងបណ្ដើរថាវឹងវុងៗ ... វាតែងតែឡើងពីខាងក្រោមមកខាំវត្ថុសៃមម៉ៃនុះ, គេទាញកន្ត្រាក់ជាប់ទាំងខ្លួនវាមក។
-
ព្រវែក នាម
ឈ្មោះជលបក្សីមួយប្រភេទមានម្រាមជើងព្រែកជាប់គ្នាពួកប្រវឹកតែមាត្រតូចជាង, សម្បុរពព្រុស, ហើរលឿនស្លៅដូចគេពួយ។
-
ព្រហក់ នាម
( ម . ព . ប្រហុក )។
-
ព្រហក់កន្តរ៉
ឈ្មោះព្រហក់មួយប្រភេទ, ធ្វើតាមបែបលាវ, គេហាលត្រីចង្វាតូចៗដូចយ៉ាងត្រីចង្វាមូល, ត្រីស្លឹកឫស្សីជាដើមឱ្យស្ងួតក្រៀមហើយដាក់ញាត់សង្កត់ឱ្យណែនក្នុងបំពង់ឫស្សីស្ងួត ( ច្រើនប្រើបំពង់វែង២ថ្នាំង ) រួចយកដីស្អិត ( ដែលលញ់ធ្វើជាឆ្នុកហាលថ្ងៃឱ្យស្ងួតស្រេច ) ញាត់បិទមាត់បំពង់នោះឱ្យជិតស្លុងមិនឱ្យខ្យល់ចូលបាន, ទុកប្រើការបានយូរ, សម្រាប់ស្លឬចៀនខ្លាញ់ជាដើម, ជាអាហារសម្រាប់ស្រុកដែលក្រត្រី ( លាវហៅប៉ាតៅឬប៉ាតៅប័ង, តែលាវប្រើញាត់បំពង់ឫស្សីក៏មានដាក់នឹងអ្វីៗឯទៀតក៏មានឯប៉ាតៅប័ងប្រើចំពោះតែដាក់ញាត់នឹងបំពង់ឫស្សីម្យ៉ាង )។
-
ព្រហក់តរ៉
( ម . ព . ព្រហក់កន្តរ៉ )។
-
ព្រហស្បតិចក្រ នាម
មួយជុំហុកសិបឆ្នាំ
-
ព្រហស្បតិ៍ នាម
ឈ្មោះថ្ងៃទី៥នៃសប្ដាហ៍
-
ព្រហាម នាម
វេលាដែលអរុណទើបនឹងរះស្រាងៗ, ពេលបំព្រាង ( បច្ចូសកាល )
-
ព្រហារញ្ញ នាម
ព្រៃធំ, ព្រៃស្ដុក។
-
ព្រហារណ្យ នាម
( ម . ព . ព្រហារញ្ញ )។
-
ព្រហាវន នាម
ព្រៃធំ, ព្រៃស្ដុក, ដងព្រៃធំ
-
ព្រហីត នាមប.
ឈ្មោះជលបក្សីមួយប្រភេទច្រើនតែអាស្រ័យនៅលើត្រឹប, លើបឿន ( ពួកទោម, ត្លុំ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។