រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ព្រហស្បតិ៍

នាម

អត្ថន័យ (3)

  1. 1

    នាម

    ឈ្មោះ​ថ្ងៃ​ទី​៥​នៃ​សប្ដាហ៍

    ឧទាហរណ៍ ថ្ងៃព្រហស្បតិ៍។

  2. 2

    នាម

    ពោល​តាម​លទ្ធិ​ព្រាហ្មណ៍​ថា​ជា​នាម​នៃ​ទេវតា​វិសេស​អង្គ​មួយ​ជា​ប្រធាន​ឬ​ជា​ម្ចាស់​នៃ​មន្ត​វិជ្ជា​និង​អក្សរ​សាស្ត្រ, ជា​គ្រូ​នៃ​ពួក​ទេវតា, ហៅ​ថា​ព្រះ​វ្ឫហ​ស្បតិ ( ព្រះ​ព្រហស្បតិ៍ ); ខាង​តារា​សាស្ត្រ​ថា​ជា​ឈ្មោះ​នៃ​ផ្កាយ​មួយ​ក្នុង​ពួក​ផ្កាយ​នព្វ​គ្រោះ​ហៅ​ថា​ផ្កាយ​ព្រហស្បតិ៍; ព្រោះ​ហេតុ​នោះ​បាន​ជា​បុព្វ​បុរស​ទាំងឡាយ​របស់​យើង​ហៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ព្រហស្បតិ៍​រាជ​គ្រូ ( តាម​លទ្ធិ​នុ៎ះ​ឯង ), តាំង​ជា​ទម្លាប់​ឱ្យ​សិស្ស​ចាប់ផ្ដើម​រៀន​អក្សរ, លេខ​នព្វន្ត, មន្ត, វិជ្ជា​ទាំងពួង​រើស​រក​តែ​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ប្រកាន់​ជឿ​ថា​នឹង​បាន​ឆាប់​ចេះ​ទាំង​នឹង​មាន​សេចក្ដី​សុខ​សប្បាយ​រៀង​ទៅ​ផង​។

  3. 3

    នាម

    ឈ្មោះ​ភព​មួយ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​ដែល​នៅ​ចន្លោះ​ភព​អង្គរ​និង​ភព​សៅរ៍

    ឧទាហរណ៍ ភពព្រហស្បតិ៍​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម