វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 34 / 50
-
ពំនូត នាម
ដុំដែលកើតពីពូត
-
ពំនូន នាម
ការពូន
-
ពំនួត នាម
ប្រដាប់ធ្វើដោយបន្ទះឫស្សីឬឈើដែលស្ងួតស្រឹងមានមេ, កូន, អាចម៍កន្លង់សម្រាប់ពួតយកភ្លើង; បន្ទះខាងក្រោមបិទជមជ្រុងខាងលើជាទ្រនុងហៅថាមេពំនួត, បន្ទះខាងលើឆ្កៀលជាក្រហូងពីខាងក្នុងដើម្បីដាក់អាចម៍កន្លង់មានហែបពីខាងក្រោមហៅថាកូនពំនួត, មានបន្ទះមួយទៀតដាក់អបផ្ទប់ពីលើសម្រាប់កាន់ផ្គួបគ្នាសង្កត់ពួត
-
ពំនៀរ នាម
ពៀរ, ដំណើរចងពៀរ
-
ពំនោល នាម
ដំណើរដែលពោល, ពាក្យពោល; បទពោលល្ខោន។
-
ពះ ប.ឧទានសព្ទ
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យពើបថា
-
ព័ចន៍ នាម
ពាក្យ, សម្ដី
-
ព័ណ៌នា នាម
( ម . ព . ពណ៌នា )។
-
ព័ណ៌ភក់
ព័ណ៌ដែលពភ្លក់ដូចសម្បុរភក់។
-
ព័ត កិរិយាសព្ទ
បក់; ( រ . ស .)
-
ព័ត៌មាន នាម
( តាមសំឡេងអក្សរថាព័រ - តៈ - ម៉ាន ) ប្រព្រឹត្តិការណ៍, ដំណឹងផ្សេងៗក្នុងបច្ចុប្បន្ន, បច្ចុប្បន្នកាល
-
ព័ត៌មានកាល នាម
កាលបច្ចុប្បន្នដែលកំពុងមាន, ឬកំពុងប្រព្រឹត្តទៅ។
-
ព័ត៌មានវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីព័ត៌មាន។ការសិក្សានៅទីនេះសំដៅលើបច្ចេកទេសប្រមូលផ្តុំរៀបចំដោះស្រាយទាក់ទងនឹងកត់ត្រាតាមបែបឌីជីថល។
-
ព័ទ្ធ កិរិយាសព្ទ
ចង; ចងវ័ណ្ឌជុំវិញ, រុំជុំវិញ; ចោមជុំវិញ, ចោមស្ទាក់ជុំវិញមិនឱ្យមានផ្លូវចេញរួច
-
ព័ទ្ធធ្លុង នាម
ឈ្មោះរោគមួយប្រភេទបណ្ដាលឱ្យហើមពោះតឹងខ្លាំងឡើងៗមិនស្រកស្រុត
-
ព័ទ្ធបូស កិរិយាសព្ទ
យកក្រមួនមាត់ឬកំបោរជ្រាយដៅព័ទ្ធលើបូសដោយសូត្រអាគមផងដើម្បីបង្រាបឬយោងមុខឱ្យបូសធ្លាយ។
-
ព័ទ្ធពេន គុណនាម
( ម . ព . ផ្លូវពេនព័ទ្ធ )។
-
ព័ទ្ធព័ន្ធ កិរិយាសព្ទ
រុំព័ទ្ធជុំវិញព័ន្ធលើគ្នា, ប្រទាក់ឆ្វាក់គ្នាជុំវិញ។
-
ព័ទ្ធសីមា កិរិយាសព្ទ
ទាញអំបោះវែងទាក់ព័ទ្ធជុំវិញទីមានកំណត់ដោយអ្នកទាញទាក់អំបោះនោះសូត្រធម៌បណ្ដើរផងឬមិនបាច់មានគ្រាន់តែសូត្រធម៌តាំងចិត្តថាព័ទ្ធជុំវិញការពារអន្តរាយ ( ប្រើតាមទម្លាប់ប្រកាន់ជឿ )។
-
ព័ន្ធ កិរិយាសព្ទ
ចង, ជាប់, ជំពាក់; ទាក់ឆ្វាក់ព័ទ្ធលើគ្នា, ឆ្វាក់ប្រទាក់ជាប់គ្នា
-
ព័ន្ធដាម នាម
ឈើមានសណ្ឋានជមសំប៉ែតសម្រាប់ខ្ទាស់អន្ទងញែកមុខមិនឱ្យព័ន្ធច្រឡំគ្នា។
-
ព័ន្ធធ្លុង នាម
( ម . ព . ព័ទ្ធធ្លុង )។
-
ព័ន្ធពេន គុណកិរិយា
ដែលបត់ចុះបត់ឡើងវិលវង់។
-
ព័ន្ធព័ទ្ធ កិរិយាសព្ទ
( ម . ព . ព័ទ្ធព័ន្ធ )។
-
ព័ន្ធមូល នាម
ឈើមូលមួយគូសម្រាប់ដាក់ផ្អបក្ដាររមូរតម្បាញភ្ជាប់សរសៃអន្ទង។
-
ព័ន្ធលឹង នាម
ឈ្មោះភ្លេងខ្មែរមួយបទ
-
ព័ន្ធស្នឹង គុណនាម
( ព . ប្រ .) ដែលមានអាការដូចជាខ្សែចំណងគោរុំព័ន្ធព័ទ្ធស្នឹងគឺដែលមានន័យចង្អៀតតឹងពិបាកដោះស្រាយពិបាកលៃលក
-
ព័រ នាម
មនុស្សចុងស្រុកមួយពួកកើតនៅក្នុងអាណាខេត្តកម្ពុជរដ្ឋមានភាសាសម្ដីផ្សេងពីខ្មែររាប់បញ្ចូលក្នុងពួកកួយ, រដែ, ស្ទៀង
-
ព័រស៊ឺឡែន នាម
គ្រឿងប្រដាប់ប្រើប្រាស់មានចាននិងពែងជាដើមធ្វើពីដីឥដ្ឋម្យ៉ាងមានព័ណ៌សសាច់ម៉ដ្ឋជិតស្និទ្ធភ្លឺរលោង
-
ព័ស្ដុ នាម
លំនៅ, ទី, ទីកើត, ទីតាំង; ទ្រព្យ, របស់, អីវ៉ាន់; ហេតុ, មូលហេតុ; រឿងនិទាន; ចម្ការ ...។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។