រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ពះ

ប.ឧទានសព្ទ

អត្ថន័យ (2)

  1. 1

    ប.

    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ពើប​ថា

    ឧទាហរណ៍ ពើបពះ​គឺស្រាប់តែចួបប្រទះ។

  2. 2

    ឧទានសព្ទ

    ពាក្យ​ស្រែក​សន្ធាប់​ដោយ​ភ្ញាក់​ព្រោះ​បាន​ពើប​ប្រទះ​ខ្មាំង​សត្រូវ, ចោរ​កំណាច​ឬមនុស្ស​ដែល​មាន​ទោស​គេច​ពួន​ឬពើប​ប្រទះ​សត្វ​សាហាវ; ពុំ​នោះ​ស្រែក​គំរាម​ឱ្យ​គេ​ស្លុត​ស្លន់

    ឧទាហរណ៍ ពះ! អាចោរ​នៅៗនេះទេតើ!; ពះ! ចាប់វាឱ្យបាន!។ (ព.កា.) យមបាលក្រេវក្រោធសោះសា​ទះមាត់ហើយថា​ពះវាស្រីបាបអប្រិយ។​កាលដើមហងមិនស្រដី​លុះយល់អគ្គី​មឹងថាចីវរកូនឯង។ (សាស្ត្រាកាព្យសុបិនកុមារ)។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម