វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 33 / 50
-
ពោល្យំ នាម
ឈ្មោះឈើដំណាំដើមតូចៗស្លឹកឆែកៗជាសំណុំក្រញុលៗក្លិនប្រហើរប្រើជាគ្រឿងអប់; មានពីរយ៉ាងគឺពោល្យំស្លឹកល្អិត, ពោល្យំស្លឹកធំ។
-
ពោះ នាម
( វេជ្ជ .) ផ្នែកនៃដងខ្លួនស្ថិតនៅចន្លោះទ្រូងនិងឆ្អឹងត្រគាកដែលក្នុងនោះមានប្រព័ន្ធរំលាយអាហារប្រព័ន្ធទឹកមូត្រនិងសរីរាង្គដទៃទៀត។ — ឈឺពោះ, ហើមពោះ, ចុកពោះ, សៀតពោះ, ចម្អែតពោះ។
-
ពោះគោ នាម
ពោះវៀនឬក្រពះគោ
-
ពោះគោពោះក្របី នាម
( ព . ប្រ .) និយាយពីមនុស្សល្មោភស៊ីដែលបរិភោគអាហារញឹកញយពេកបន្តិចស៊ីនេះបន្តិចស៊ីនោះខុសពេលខុសទម្លាប់ឬមនុស្សដែលបរិភោគអាហារច្រើនហួសប្រមាណ ( ព . ទ្រ .)។
-
ពោះជ្រូក នាម
ពោះវៀនឬក្រពះជ្រូក
-
ពោះដំឡើង នាម
ផ្ទៃទឹកដែលឡើងឬដែលកំពុងឡើង
-
ពោះតាំង ប.
( ម . ព . ពោះវៀន )។
-
ពោះបាក់ គុណនាម
ដែលមានពោះផតស្វិតព្រោះស្គមឬព្រោះអត់អាហាររយៈពេលយូរ
-
ពោះផ្លូវទឹក នាម
ផ្ទៃដីដែលគ្របដណ្ដប់ដោយទឹកនៃផ្លូវទឹកណាមួយ។
-
ពោះពុង នាម
ផ្ទៃពោះ ( គ័ភ៌ )
-
ពោះភ្លាញ នាម
ឈ្មោះរោគពិសមួយប្រភេទកើតនៅចុងម្រាមដៃពង់ដោរហើមទ្រមីង, បើធ្លាយខ្ទុះហើយបែករីកស្ទាញធ្វើទុក្ខឈឺចាប់ពើតខ្លាំង; រោគនេះកាលបើទើបកើតភ្លាមៗគេច្រើនយកល័ខស្រម៉ដុសឱ្យខាប់ហើយជ្រលក់សំឡីរុំដើម្បីឱ្យត្រជាក់ស្វិតសះជា
-
ពោះម៉ាយ គុណនាមនាម
បុរសដែលប្រពន្ធបាត់បង់ចោល ( ស្លាប់ប្រពន្ធ ) ឬលែងគ្នា
-
ពោះម៉ាយខាន់ស្លា នាម
បុរសដែលដាច់ចំណងមេត្រីខកខានមិនបានរៀបអាពាហ៍ពិពាហ៍បន្ទាប់ពីភ្ជាប់ពាក្យរួច
-
ពោះវៀន នាម
អាការៈក្នុងពោះមនុស្សឬសត្វចំពួកខ្លះ, មានសណ្ឋានជាឡតជាប់តពីក្រពះនៅទ្វារឧច្ចារៈ; មានពីរប្រភេទគឺពោះវៀនតូចនៅត្រង់ប៉ែកខាងលើ, ពោះវៀនធំនៅត្រង់ប៉ែកខាងក្រោម។
-
ពោះវៀនដុះខ្នែង នាម
ខ្នែងរបស់ពោះវៀន; ឈ្មោះជំងឺពោះវៀនដែលមានបញ្ហាត្រង់ខ្នែង
-
ពោះវៀនតូច នាម
ពោះវៀនដែលឋិតនៅផ្នែកខាងក្រោមនៃប្រដាប់រំលាយអាហារតពីចុងក្រពះរហូតដល់រន្ធគូថសម្រាប់បឺតស្រូបយកសារធាតុអាហារនិងវីតាមីនដើម្បីចិញ្ចឹមសព៌ាង្គកាយ។ពោះវៀនតូចចែកជាបីផ្នែកសំខាន់ៗហើយមានមុខងារផ្សេងៗគ្នា
-
ពោះវៀនធំ នាម
ពោះវៀនដែលមានចុងម្ខាងភ្ជាប់នឹងពោះវៀនតូចនិងចុងម្ខាងទៀតភ្ជាប់នឹងរន្ធគូថ។
-
ពោះវៀនបត់ចន្ទាស គុណនាម
( សំនួន .) ដែលមានគំនិតរបិញរបុញនិងល្បិចកិច្ចកលច្រើន
-
ពោះវៀនពោះតាំង នាម
ពោះវៀនតូចធំ ( ព . សា .)។
-
ពោះសម្រក នាម
ផ្ទៃទឹកដែលស្រកឬដែលកំពុងស្រក
-
ពោះស្វិត គុណនាម
( ម . ព .) ពោះបាក់។
-
ពោះអន្ទង់ នាម
ការមានចិត្តលាតត្រង់ភ្លឹងឥតកកិចកកុចឬដែលស្មោះអស់ពីពោះ, មានចិត្តត្រង់
-
ពោះអំបែង នាម
ឈ្មោះវល្លិមួយប្រភេទស្លឹកឆែកៗក្លិនហាងក្រពុលផ្លែមានសំបកស្ដើងប៉ោងស្ដុល, កាលបើចាប់ច្របាច់ឬជាន់បែកឮសូរផស
-
ពៅ គុណនាមនាម
ដែលជាប្អូនគេបំផុតឬក្រោយគេបំផុត
-
ពៅដែក នាម
ចម្រឹងដែកខ្លីៗបីឬបួនកំណាត់ទោះរាយក្ដីភ្ជាប់គល់នឹងកងដែករង្វង់មូលក្ដីដែលសម្រាប់បោះប្រើការដាំស្ល។
-
ពំនត់ នាម
ការពត់
-
ពំនាក់ នាម
និស្ស័យ, ទីពឹងពាក់, ទីជ្រកអាស្រ័យ
-
ពំនិត នាម
សេចក្ដីពិត។
-
ពំនឹង នាម
មនុស្សឬអ្វីៗដែលជាទីពឹងឬដែលគេពឹង
-
ពំនូក នាម
គំនរដែលកំពូកឡើង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។