ពៅ
គុណនាមនាម
អត្ថន័យ (2)
-
1
គុណនាម
ដែលជាប្អូនគេបំផុតឬក្រោយគេបំផុត
ឧទាហរណ៍ កូនពៅ, ប្អូនពៅ, សិស្សពៅ។
-
2
នាម
ឈើស្រស់ឬឫស្សីស្រស់បីកំណាត់ដែលគេសម្រួចបោះភ្ជាប់នឹងដីធ្វើជាចង្ក្រានបណ្ដោះអាសន្នប្រើការដាំស្ល, សម្រាប់អ្នកដំណើរ
ឧទាហរណ៍ បោះពៅដាំស្ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)