វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 31 / 50
-
ពេលា នាម
កាល, កាលតូច។
-
ពេស្យា នាម
ស្រីផ្កាមាស
-
ពេស្យាគោចរ នាម
ការមិនគួរទៅកាន់សំណាក់ឬកាន់លំនៅស្រីផ្កាមាស
-
ពេស្យាគ្រឹះ នាម
( ម . ព . វេសិយាគ្រឹះ )។
-
ពេស្យាចារ នាម
របរឬកិច្ចការរបស់ស្រីពេស្យា; ការព្រមព្រៀងប្រគល់ខ្លួនប្រាណសម្រាប់រួមសង្វាសដើម្បីទទួលបានប្រាក់កម្រៃ
-
ពេស្យាស្ថាន នាម
ទី, កន្លែង, តំបន់ដែលស្រីផ្កាមាសនៅ, កន្លែងពេស្យា ( ព . គ .)។
-
ពែ នាមប.
ប្រដាប់ធ្វើដោយស្រទបចេកសម្រាប់ដាក់សំណែនសែនឱ្យបិសាច។
-
ពែង នាម
ភាជនៈតូចសម្រាប់ប្រើដាក់ទឹកតែជាដើមដែលសិតឬចាក់អំពីប៉ាន់ជាដើមដើម្បីផឹក
-
ពែងចក នាម
ពែងខ្នាតតូចបំផុត
-
ពែងអាកោ នាម
ពែងដែលប្រើធ្វើជាពុម្ពសម្រាប់ចាក់នំអាកោ។
-
ពែទ្យ នាម
( ម . ព . ពេទ្យ )។
-
ពែន កិរិយាសព្ទនាម
អង្គុយបត់ជង្គង់ចេញក្រៅដាក់ចុងជើងទាំងពីរតម្រួតគ្នា ( តាមសណ្ដាប់តែងតែដាក់ជើងស្ដាំសង្កត់លើជើងឆ្វេង )
-
ពែបីរួត នាម
ពែបីស្រទាប់។
-
ពែពាល់ កិរិយាសព្ទ
( ម . ព . ពាល់ពែ )។
-
ពៃ នាម
ឈ្មោះលុយបុរាណមួយបែបតម្លៃ២សេនសព្វថ្ងៃនេះ
-
ពៃទូរ្យ នាម
( ម . ព . ពិទូរ្យ )។
-
ពៃរី នាម
អ្នកមានពៀរ, អ្នកចងពៀរ; បច្ចាមិត្ត, សត្រូវ។ច្រើនប្រើក្នុងពាក្យកាព្យ
-
ពៃរ៍ នាម
ពៀរ។
-
ពៃសាលី នាម
ឈ្មោះនគរមួយនៅដែនវជ្ជី ( ប្រទេសឥណ្ឌា ) ពីក្នុងពុទ្ធកាលឬសម័យក្រោយបន្ទាប់នោះមក; ក្នុងគម្ពីរពុទ្ធសាសនាមានសេចក្ដីតំណាលចេញឈ្មោះនគរនេះជាញឹកញយ
-
ពៃស្រពណ៍ នាម
ព្រះវេស្សវ័ណគឺព្រះបាទកុវេរៈដែលពួកព្រាហ្មណ៍ទុកដាក់ថាជាទេវតាម្ចាស់ទ្រព្យ។មនុស្សទាំងឡាយពីក្នុងសម័យបុរាណយល់ដោយឡែកផ្សេងទៀតថាមានភូមទេវតាពួកមួយដែលអាស្រ័យនៅនឹងទីស្រែចម្ការជាម្ចាស់លើស្រូវនិងដំណាំទាំងពួង, ក៏នាំគ្នាហៅពួកភូមទេវតានោះថាព្រះពៃស្រពណ៍; អ្នកខ្លះយល់ថាស្រូវជាម្ចាស់លើទ្រព្យទាំងអស់ព្រោះស្រូវជាដើមទ្រព្យ, ក៏ហៅស្រូវថាព្រះពៃស្រពណ៍; អ្នកខ្លះយល់ផ្សេងទៅទៀតថាគោជាសត្វសម្រាប់ទឹមភ្ជួររាស់នាំឱ្យបានកើតជាស្រូវ, គួរទុកដាក់គោថាជាម្ចាស់ទ្រព្យក៏ហៅគោថាពៃស្រពណ៍ដែរ។
-
ពោ នាម
( ម . ព . ទីពោ )។
-
ពោង នាម
សរីរប្រទេសដំរីនៅត្រង់ក្បាលមានសណ្ឋានជាពកពីរដុំប៉េងចេញទ្រងាង
-
ពោងពាយ នាម
ក្បូនសម្រាប់ដាក់សំណែនបណ្ដែតតាមទឹកបញ្ជូនឱ្យពួកបិសាចក្នុងកាលដែលស្រុកកើតជំងឺខ្លាំង
-
ពោជ្ឈង្គ នាម
ឈ្មោះធម៌ (៧ប្រការ ) ជាអង្គនៃការត្រាស់ដឹងមគ្គផល; ច្រើនហៅថាសត្តពោជ្ឈង្គ ( ព . ពុ .)។
-
ពោត នាម
ឈ្មោះដំណាំពួកមួយរាប់បញ្ចូលក្នុងធញ្ញជាតិជាដំណាំមានប្រយោជន៍ដ៏សំខាន់មួយយ៉ាងក្នុងពិភពលោក
-
ពោតកំបោរ នាម
បង្អែមមួយបែបធ្វើដោយគ្រាប់ពោតទុំស្ងោរនឹងទឹកកំបោរចាក់ទុកឱ្យស្រស់ទឹករួចស្ងោរនឹងទឹកធម្មតាម្ដងទៀតទុកឱ្យស្រស់ទឹក, បរិភោគដោយរោយស្ករសដូងទុំឬល្ងតាមចំណូលចិត្ត។
-
ពោតចំហុយ នាម
បង្អែមមួយបែបធ្វើដោយយកគ្រាប់ពោតចំណាស់បន្តិចមកឈូសលាយជាមួយនឹងម្សៅដំណើបនិងខ្ទិះដូងរួចចំហុយឱ្យឆ្អិន។
-
ពោតដំណើប នាម
ទីទៃពីពោតខ្សាយត្រង់មានគ្រាប់ល្អិតហើយទន់ស្អិតល្មួតជាង។
-
ពោតបារាំង នាម
ឈ្មោះដំណាំមានផ្លែបរិភោគជាបន្លែឬអន្លក់ផ្លែរាងមូលទ្រវែងជ្រុងៗដូចននោងជ្រុងទំហំប៉ុនម្រាមដៃមានប្រភពពីតំបន់អាហ្វ្រ៊ិកប្រទេសអេត្យូពី។ខ្លះហៅអូក្រាឬដៃនាង។
-
ពោតប្រាំង នាម
ពោតដែលដាំក្នុងរដូវប្រាំង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។