ពៃស្រពណ៍
អត្ថន័យ
-
1
នាម
ព្រះវេស្សវ័ណគឺព្រះបាទកុវេរៈដែលពួកព្រាហ្មណ៍ទុកដាក់ថាជាទេវតាម្ចាស់ទ្រព្យ។មនុស្សទាំងឡាយពីក្នុងសម័យបុរាណយល់ដោយឡែកផ្សេងទៀតថាមានភូមទេវតាពួកមួយដែលអាស្រ័យនៅនឹងទីស្រែចម្ការជាម្ចាស់លើស្រូវនិងដំណាំទាំងពួង, ក៏នាំគ្នាហៅពួកភូមទេវតានោះថាព្រះពៃស្រពណ៍; អ្នកខ្លះយល់ថាស្រូវជាម្ចាស់លើទ្រព្យទាំងអស់ព្រោះស្រូវជាដើមទ្រព្យ, ក៏ហៅស្រូវថាព្រះពៃស្រពណ៍; អ្នកខ្លះយល់ផ្សេងទៅទៀតថាគោជាសត្វសម្រាប់ទឹមភ្ជួររាស់នាំឱ្យបានកើតជាស្រូវ, គួរទុកដាក់គោថាជាម្ចាស់ទ្រព្យក៏ហៅគោថាពៃស្រពណ៍ដែរ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)