វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 15 / 50
-
ពានត្រោកពានត្រាំង កិរិយាសព្ទគុណកិរិយា
( ព . ប្រ .) បំពាក់បំពានទាំងស្រុងទាំងកំរោលឥតគិតពីខុសពីត្រូវ ( ហាក់ដូចជាដើរពានលើត្រោកឬព្រៃ )។
-
ពានត្រោកពានព្រៃ កិរិយាសព្ទគុណកិរិយា
( ម . ព . ព្រានត្រោកពានត្រាំង )។
-
ពានពារ កិរិយាសព្ទគុណកិរិយា
រំលោភលើ, ធ្វើទាំងរំលោភ, ឡើងពារលើ, ឡើងពាររំលងលើ។បៀតបៀនជិះជាន់, ធ្វើហួសព្រំដែនហួសសិទ្ធិរបស់ខ្លួនដោយប្រើអំណាចលើអ្នកដទៃ
-
ពានព្រះស្រី នាម
( រ . ស .) ពានដាក់ស្លាបារីថ្វាយព្រះរាជា។
-
ពានរ នាម
សត្វមានរូបរាងស្រដៀងនឹងមនុស្ស ( ស្វា )។
-
ពានរិន្ទ នាម
ស្ដេចស្វា ( ព . កា .) ក្នុងរាមកេរ្តិ៍ប្រើហៅសុគ្រីពឬហនុមានថាពានរិន្ទឬពានរេន្ទ្រ )។
-
ពានរី នាម
ស្វាញី, មេស្វា។
-
ពានរេន្ទ្រ នាម
ស្ដេចស្វា។
-
ពានរេស នាម
( ម . ព . ពានរេន្ទ្រ )។
-
ពានលើគ្រោះកាច នាម
ប្រទះលើគ្រោះកាច។
-
ពានស្កុន កិរិយាសព្ទ
ពានលើដំណើរស្កុនការ
-
ពានា កិរិយាសព្ទ
យកសំពត់គ្របដណ្ដប់ព័ទ្ធឆៀងស្មាម្ខាង
-
ពាន់ គុណនាម
ចំនួន១០០ដប់ដង (១០០ x ១០ = ១. ០០០)។
-
ពាន់តា នាម
ឈ្មោះឈើមួយប្រភេទមានលំពង់និងមែកមូលៗវែងៗមានពកស្រួចៗដង្ហែគ្នារម៉ង់ហាក់ដូចជាភ្នែកគេច្រើនប្រើធ្វើជាឈើច្រត់ឬដំបង
-
ពាន់នេត្រ នាម
ព្រះឥន្ទ
-
ពាប់ គុណនាម
ទន់ចុះ, ទន់កោងចុះ, ដាបចុះ, ទន់ខ្លប
-
ពាប់មុខ គុណនាម
( ម . ព . មុខពាប់ )។
-
ពាម នាម
មាត់ព្រែកឬមាត់ស្ទឹងដែលបែកចេញពីទន្លេទៅ, មាត់ទន្លេដែលហូរទៅជាប់នឹងសមុទ្រ, ដូចយ៉ាងពាមផ្កាយម្រេច, ពាមរ; ឬពាមសែន; ពាមកញ្ជើ ( នៅកម្ពុជាក្រោម ) ជាដើម។
-
ពាមសមុទ្រ នាម
កន្លែងចុងក្រោយដែលទន្លេស្ទឹងព្រែកប្រសព្វនឹងសមុទ្រ។
-
ពាយ កិរិយាសព្ទនាម
វិនាស, បាត់, ហិន; រលស់ស្ទើរនឹងអស់
-
ពាយងាយ កិរិយាសព្ទ
ធ្វេស, ប្រហែស; មើលងាយ។
-
ពាយព្យ នាម
ឈ្មោះទិសតូចមួយប៉ែកនៅត្រង់ចន្លោះទិសបស្ចិមនិងទិសឧត្តរ
-
ពាយុ នាម
( ម . ព . ពាយ២)។
-
ពាយុគុល្ម នាម
ចក្រវាត, ខ្យល់កំបុតត្បូង។
-
ពាយុបុត្រ នាម
ឈ្មោះស្ដេចពានរមួយក្នុងរឿងរាមកេរ្តិ៍ ( ហនុមាន )។
-
ពារ កិរិយាសព្ទនាម
ប៉ះលើឬប៉ះត្រូវទាំងស្រុង
-
ពារលើគ្រោះកាច
ប្រទះលើគ្រោះកាច។
-
ពារាណសី នាម
ឈ្មោះក្រុងមួយក្នុងដែនកាសី ( ប្រទេសឥណ្ឌា ) តាំងនៅនាត្រើយខាងឆ្វេង ( ខាងកើត ) នៃទន្លេគង្គាជាយូរអង្វែងណាស់ហើយមិនដែលរុះរើទៅណាឡើយ, ជាក្រុងមានឈ្មោះប្រាកដក្នុងគម្ពីរខាងពុទ្ធសាសនា, តែក្នុងសម័យសព្វថ្ងៃនេះក្លាយឈ្មោះជាបេណរ៉េសឬបេណរ៉ែស ( ហៅតាមឈ្មោះក្នុងផែនទីលោក )។បានជាក្រុងនេះមានឈ្មោះថាវារាណសីឬពារាណសីដូច្នេះពីព្រោះមានទឹកស្ទឹងឈ្មោះវរុណ ( វ > ពជាពរុណ ) និងស្ទឹងអសិហូរចូលមកក្នុងទន្លេគង្គា (Gange) នាវស្សានរដូវ ( ទឹកហូរខ្លាំង ) មកទល់មុខគ្នាត្រង់ចន្លោះប៉ែកខាងត្បូង ( ជាព្រះរាជវាំង ) និងប៉ែកខាងជើង ( ជាទីផ្សារធំទូលាយ ) នៃក្រុងនេះ ( វរុណឬពរុណ + អសិ > វារាណសីឬពារាណសី ( ក្នុងរដ្ឋកាសី )
-
ពារាំង នាម
ឈ្មោះស្រុកមួយក្នុងខែត្រព្រៃវែង។
-
ពារុណី នាម
( ម . ព . វារុណី )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។