រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ពារាណសី

នាម

អត្ថន័យ

  1. 1

    នាម

    ឈ្មោះ​ក្រុង​មួយ​ក្នុង​ដែន​កាសី ( ប្រទេស​ឥណ្ឌា ) តាំង​នៅ​នា​ត្រើយ​ខាង​ឆ្វេង ( ខាង​កើត ) នៃ​ទន្លេ​គង្គា​ជា​យូរ​អង្វែង​ណាស់​ហើយ​មិន​ដែល​រុះ​រើ​ទៅ​ណា​ឡើយ, ជា​ក្រុង​មាន​ឈ្មោះ​ប្រាកដ​ក្នុង​គម្ពីរ​ខាង​ពុទ្ធ​សាសនា, តែ​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ​ក្លាយ​ឈ្មោះ​ជា​បេណ​រ៉េស​ឬ​បេណ​រ៉ែស ( ហៅ​តាម​ឈ្មោះ​ក្នុង​ផែនទី​លោក )។​បាន​ជា​ក្រុង​នេះ​មាន​ឈ្មោះ​ថា​វា​រាណសី​ឬ​ពារាណសី​ដូច្នេះ​ពី​ព្រោះ​មាន​ទឹក​ស្ទឹង​ឈ្មោះ​វរុណ ( វ > ព​ជា​ពរុណ ) និង​ស្ទឹង​អសិ​ហូរ​ចូល​មក​ក្នុង​ទន្លេ​គង្គា (Gange) នាវ​ស្សាន​រដូវ ( ទឹក​ហូរ​ខ្លាំង ) មក​ទល់​មុខ​គ្នា​ត្រង់​ចន្លោះ​ប៉ែក​ខាង​ត្បូង ( ជា​ព្រះ​រាជ​វាំង ) និង​ប៉ែក​ខាង​ជើង ( ជា​ទី​ផ្សារ​ធំ​ទូលាយ ) នៃ​ក្រុង​នេះ ( វរុណ​ឬ​ពរុណ + អសិ > វា​រាណសី​ឬ​ពារាណសី ( ក្នុង​រដ្ឋ​កាសី )

    ឧទាហរណ៍ កាលណោះ​ព្រះបាទព្រហ្មទត្តសោយរាជ្យក្នុងក្រុងពារាណសីរដ្ឋកាសី ...; ព្រះសក្យមុនីសម្ពុទ្ធទ្រង់សម្ដែងព្រះធម្មចក្កជាបឋមទេសនារបស់ព្រះអង្គនាឥសិបតនមិគទាយវ័នជិតក្រុងពារាណសីប្រោសបញ្ចវគ្គិយភិក្ខុ … (ក្រុងនេះឋិតនៅក្បែរច្រាំងទន្លេគង្គា​ប៉ែកខាងឆ្វេង​គឺប៉ែកខាងកើត)។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម