វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 13 / 50
-
ពាក្យកម្ចី នាម
ពាក្យដែលខ្ចីពីភាសាបរទេសដោយនាំយកមកជាមួយទាំងដុលឬដោយអន្លើនូវបញ្ញត្តិដែលពាក្យបរទសនោះសម្គាល់ព្រោះគេមិនទាន់មានពាក្យឬមិនអាចបង្កើតពាក្យសម្គាល់បញ្ញត្តិនោះបាន។
-
ពាក្យកម្លាយ នាម
ពាក្យដែលកើតចេញពីវិធីកម្លាយ
-
ពាក្យកាត់ នាម
( ព . សា .) កន្សោមពាក្យឬឃ្លាដែលត្រូវបានលុបផ្នែកខ្លះចេញដើម្បីសម្រួលដល់ការនិយាយដូចជាមកហូបបាយ! នៅត្រឹមតែពាក្យមកបាយ! ជាដើម។
-
ពាក្យកំព្រា នាម
ពាក្យទោលឯកឯងគឺពាក្យដែលមានតែអក្សរមួយតួគត់ឥតមានព្យព្ជានៈណាមួយជាតួប្រកបផងឡើយដូចជាក ( កមនុស្ស, កកើត, កដៃ ...); ខ ( ខ១, ខ២; ត្រីខ ...); គ ( ដើមគ, មនុស្សគ ); ង ( ងស្ទើតឡើង ); ច ( ចឈើ, ឆ្នាំច ...); ឆ ( ឆបោក, ឆច្រមុះគោ ); ញ ( ដើមញ, ដោះញ ); ដ ( ទូកដ ); ត ( តភ្ជាប់, តដៃ, តទៅ ); ទ ( ទសម្រាប់ដាក់ឱ្យទឹកហូរ ); ព ( ពកូន ); ល ( លមើល ); ស ( សម្បុរ ) ជាដើមនេះហៅថាពាក្យកំព្រាគឺពាក្យទោល។សព្វថ្ងៃនេះ, ខ្មែរយើងពិបាកប្រើពាក្យកំព្រាទាំងប៉ុន្មាននោះណាស់ដូចជាត្រូវសរសេរលើកដាក់លើក ( លើកដាក់លើក ), ទូកង ( ទូកង ), កុកសក ( កុកសក ), លូកល ( លូកល )។ល។បើមិនប្រើគំនូស () នេះរាំងតើគេមិនអានថាលើកដាក់លើក, ទូកង, កុកសក, លូកលទៅវិញទេឬ? កាលពីគ . ស . ១៩១៤ព . ស . ២៤៥៨គណៈកម្មការតែងវចនានុក្រមខ្មែរបានព្រមព្រៀងបង្កើតសញ្ញាមួយបែបឱ្យឈ្មោះថាអឌ្ឍចន្ទ " ព្រះចន្ទកន្លះភាគ " មានរូបសណ្ឋានស្រដៀងនឹងព្រះចន្ទចំណិតដូងប៉ុន្តែមិនផ្ងារឡើងលើទេត្រូវប្រើផ្កាប់គ្របលើពាក្យកំព្រា, បានប្រើខ្លះបណ្ដើរទៅហើយ, ក៏ស្រាប់តែមានខ្មែរខ្លះគ្នាឯងនេះកើតមានសេចក្ដីក្រហាយប្ដឹងផ្ដល់ឡើងអឌ្ឍចន្ទនោះក៏ត្រូវវិនាសទៅ។គួរឱ្យនឹកស្ដាយក្រៃលែងស្ដាយ; កាលណាសរសេរត្រូវប្រទះលើពាក្យកំព្រាណាមួយដែលត្រូវតែប្រើសញ្ញា () នេះផ្សំផងទើបកើតនោះក៏នាំឱ្យនឹកដល់អឌ្ឍចន្ទដែលវិនាសបាត់ដូចជាស្លាប់ទៅហើយនោះជាដរាប។យើងមានសង្ឃឹមថាចំណេរកាលតទៅ, អស់លោកអ្នកអក្សរសាស្ត្រដែលស្រឡាញ់ពេញអធ្យាស្រ័យចំពោះអក្សរភាសាជាតិគង់នឹងជំនុំបង្កើតសញ្ញាបែបណាមួយសម្រាប់ប្រើដាក់លើពាក្យកំព្រាទាំងប៉ុន្មាននោះពុំខានឡើយទេដឹង? ...។
-
ពាក្យក្លាយ នាម
ពាក្យដែលបានផ្លាស់ប្ដូររូបសព្ទខុសប្លែកពីពាក្យដើមដោយបានឆ្លងកាត់មួយរយៈពេលនៃការប្រើប្រាស់
-
ពាក្យគោល នាម
ពាក្យទោលដែលប្រើជាបង្អែកសម្រាប់បង្កើតពាក្យកម្លាយឬពាក្យផ្សំឬក៏ពាក្យសមាស
-
ពាក្យចាស់ នាម
ពាក្យដែលគេប្រើដោយកម្រ
-
ពាក្យចំ នាម
ពាក្យដែលមានសេចក្ដីត្រង់ៗមិនប្រៀបធៀប, ដូចជា
-
ពាក្យចំពោះ នាម
( ម . ព . ពាក្យចំ )។
-
ពាក្យថ្ពូត នាម
ពាក្យដែលអ្នកនិយាយប្រមូលយកដំណើរយកហេតុពីនេះពីនោះផ្ដុំហាក់ដូចគេត្របាញ់ថ្ពូតធ្មៃ។
-
ពាក្យថ្មី នាម
ពាក្យដែលគេបង្កើតថ្មីៗតាមតម្រូវការសង្គម
-
ពាក្យទោល នាម
ពាក្យតូចបំផុត ( ឯកព្យាង្គឬពហុព្យាង្គ ) ដែលនៅមានន័យ ( បើគេបំបែកតទៅទៀតន័យត្រូវបាត់បង់ ) គឺជាវចនតាដែលមិនមែនជាប្ញស
-
ពាក្យទំនឹម
( ម . ព . ទំនឹម )។
-
ពាក្យទំនឹមទំនៀម
( ម . ព . ទំនឹម )។
-
ពាក្យបណ្ដឹង នាម
លិខិតឬសំណុំបែបបទនៃការប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចឬទៅតុលាការ
-
ពាក្យបណ្ដៅ នាម
ពាក្យចួនប្រជាប្រិយមួយប្រភេទដែលមានលក្ខណៈជាចំណោទបង្កប់ន័យបញ្ឆិតបញ្ឆៀងឬប្រៀបធៀបតាមរយៈការលើកយកបាតុភូតនានាដែលយើងធ្លាប់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃមកចោទឆ្លើយ
-
ពាក្យប្រៀប នាម
ពាក្យដែលមានសេចក្ដីមិនត្រង់ចំពោះគ្រាន់តែប្រៀបប្រដូច, ដូចជា
-
ពាក្យផ្ទុយ នាម
ពាក្យដែលជាទំនាស់គ្នាដូចជាខ្ពស់ជាពាក្យផ្ទុយនឹងទាបជាដើម។ល។
-
ពាក្យផ្សំ នាម
( ម . ព . ពាក្យសមាស )។
-
ពាក្យពិតរែងស្លែង
( សំនួន .) សម្ដីពិតរមែងតែញ៉ាំងអ្នកប្រកាន់ខុសឱ្យឈឺចាប់ចិត្តឬឱ្យជ្រេញរអាមិនចង់ឮមិនចង់ស្ដាប់។
-
ពាក្យព្រេង
ពាក្យដែលគេនិយាយតៗគ្នាតាំងពីព្រេងនាយមក។
-
ពាក្យរាយ នាម
ពាក្យដែលមិនមែនជាកាព្យឃ្លោង។
-
ពាក្យសង្ឃពាក្យស័ត្យ នាម
សម្ដីលោកសង្ឃជាពាក្យទៀងត្រង់។
-
ពាក្យសច្ច នាម
ពាក្យពិត; មានសច្ចៈមានសេចក្ដីទៀងត្រង់។
-
ពាក្យសត្យ នាម
( ម . ព . សច្ច )។
-
ពាក្យសមាស នាម
ពាក្យដែលកើតឡើងពីការផ្សំចូលគ្នារវាងពាក្យនិងពាក្យចាប់ពីពីរពាក្យឡើងទៅហើយសម្គាល់ន័យឬបញ្ញត្តិមួយច្បាស់លាស់។ពាក្យផ្សំឬពាក្យសមាសជាកន្សោមស្អិតដែលមានតម្លៃដូចពាក្យទោលមួយដែរ ( ពាក្យទោលឯកព្យាង្គឬពាក្យទោលពហុព្យាង្គ )
-
ពាក្យសម្ងាត់ នាម
សញ្ញាសម្ងាត់ដែលអ្នកប្រើប្រាស់ប្រើសម្រាប់ទាក់ទងជាមួយប្រព័ន្ធកម្មវិធីឬកុំព្យូទ័រដើម្បីបញ្ជាក់ឬផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើនិងអាចឱ្យអ្នកប្រើចូលប្រើប្រព័ន្ធបាន។
-
ពាក្យសម្រាល នាម
ការប្រើពាក្យឬល្បះដែលមានន័យមិនទ្រគោះដើម្បីជំនួសពាក្យឬល្បះដែលមានន័យទ្រគោះ
-
ពាក្យស៊កសៀត
ពាក្យញុះញង់; ពាក្យសបឱ្យទាល់។
-
ពាក្យស្នូល នាម
( ម . ព . ពាក្យគោល )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។