ពាក្យសមាស
នាម
អត្ថន័យ
-
1
នាម
ពាក្យដែលកើតឡើងពីការផ្សំចូលគ្នារវាងពាក្យនិងពាក្យចាប់ពីពីរពាក្យឡើងទៅហើយសម្គាល់ន័យឬបញ្ញត្តិមួយច្បាស់លាស់។ពាក្យផ្សំឬពាក្យសមាសជាកន្សោមស្អិតដែលមានតម្លៃដូចពាក្យទោលមួយដែរ ( ពាក្យទោលឯកព្យាង្គឬពាក្យទោលពហុព្យាង្គ )
ឧទាហរណ៍ ក្នុងភាសាខ្មែរដីស, ទឹកខ្មៅ,...។ក្នុងភាសាបារាំង porte-monnaie, portefeuille, bon sens, pomme de terre, ...។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)