វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ផ ពាក្យដែលផ្ដើមដោយ "ផ" មាន 533 ពាក្យ
ទំព័រ 6 / 18
-
ផ្កាកម្រង នាម
ផ្កាដែលគេក្រង ( ហៅផ្កាក្រងឬកម្រងផ្កាក៏បាន )។
-
ផ្កាកែវ នាម
ឈ្មោះឈើតូចមួយប្រភេទផ្កាពណ៌សក្រអូបនៅពេលយប់, គេច្រើនដាំវានៅតាមគេហដ្ឋានឬសួនច្បារ
-
ផ្កាក្រដាស នាម
ឈ្មោះគុម្ពព្រឹក្សវល្លិមានបន្លាមួយប្រភេទផ្កាពណ៌ក្រហមស្វាយសឬផ្កាឈូកសម្រាប់ដាំលម្អតាមគេហដ្ឋាននិងទីសាធារណៈនានា
-
ផ្កាខ្លឹមចន្ទន៍ នាម
( វ . វិចិ .) បន្ទះអាចម៍ឈើរមូរបានមកពីការឈូសឈើខ្លឹមចន្ទន៍ឬឈើផ្សេងៗដែលគេកាត់បិទរចនាជាផ្កា៤ឬ៥នៅលើគ្រោងឆ្អឹងឫស្សីមានរាងជាពពិលប្រើជាគ្រឿងតង្វាយសម្រាប់ដាក់ជាមួយដុំបូង៉ាជូនសពមុនពេលបូជា។
-
ផ្កាចន្ទន៍ នាម
រូបភាពឬក្បាច់ចម្លាក់មានសណ្ឋានដូចផ្កាចន្ទន៍។
-
ផ្កាចារ នាម
ឈ្មោះទូកតូចមួយបែបមានទ្រង់ទ្រាយលំនាំត្របកផ្កាចារ
-
ផ្កាចេក នាម
ឈ្មោះបន្លែក្រៀមមួយប្រភេទមានសណ្ឋានស្រដៀងនឹងផ្កាចេកជារបស់នាំមកពីប្រទេសចិន; ប្រើធ្វើជាថ្នាំក្ដៅក៏បាន
-
ផ្កាឈូក នាម
ឈ្មោះសម្ភារៈមានសណ្ឋានដូចផ្លែឈូកប្រើសម្រាប់ស្រោចដំណាំឬងូតទឹក។
-
ផ្កាឈើ នាម
អុត
-
ផ្កាញ័រ នាម
( វ . វិចិ .) រូបផ្កាធ្វើដោយក្រដាសឬស្ពាន់ក្រាប់មានទងធ្វើដោយលួសរួញមូរជាជាន់ៗដើម្បីឱ្យកក្រើកញ័រៗ។
-
ផ្កាដំបៅ នាម
ឈ្មោះរោគមួយប្រភេទចេញផេរនៅស្បែកក្នុងកាលមុនដែលនឹងកើតដំបៅងា។
-
ផ្កាត្រែង នាម
ឈ្មោះរលកទឹកដែលបោកបែកសស្ងាចមើលទៅឃើញហាក់ដូចជាផ្កាត្រែង
-
ផ្កាថ្ម នាម
( ជីវ .) សត្វគ្មានឆ្អឹងកងរស់នៅក្នុងទឹកសមុទ្ររាក់តំបន់ត្រូពិករឹងដូចថ្មមានរាងជាបំពង់ជាកញ្ចុំដូចជាផ្កា។
-
ផ្កាបិណ្ឌ នាម
គ្រឿងលំអដែលរចនាដោយស្ពាន់ក្រាប់មានដងដោតបានសម្រាប់សម្គាល់ក្នុងពិធីបុណ្យកាន់បិណ្ឌ ( ប្រើតាមប្រពៃណីស្រុក )។
-
ផ្កាប់ កិរិយាសព្ទ
ដាក់ត្រឡប់យកមុខឬបាត, ពោះចុះក្រោម
-
ផ្កាប់ផ្ងារ នាម
ឈ្មោះល្បែងស៊ីសងមួយប្រភេទលេងដោយបង្វិលកាសឬលុយ, សេនឱ្យវិលហើយទះខ្ទប់នឹងបាតដៃឱ្យអ្នកចាក់ទាយថាផ្កាប់ឬផ្ងារ, បើបើកបាតដៃឡើងឃើញដូចទាយនោះត្រូវអ្នកទាយឈ្នះ, បើឃើញខុសពីទាយទេត្រូវអ្នកដែលធ្វើមេឈ្នះ
-
ផ្កាប្រាក់ នាម
( វ . វិចិ .) គ្រឿងលម្អមួយបែបធ្វើពីប្រាក់ឬស្ពាន់ជ្រលក់ទឹកប្រាក់មានរាងជាផ្កាមួយកញ្ចុំមានទងមួយសម្រាប់កាន់រាំក្នុងរបាំផ្កាមាសផ្កាប្រាក់។បច្ចុប្បន្នគេនិយមធ្វើពីក្រដាសពណ៌ប្រាក់។
-
ផ្កាភ្ញី នាម
( ម . ព . ភ្ញីផ្កាក្នុងភ្ញី )។
-
ផ្កាភ្លើង នាម
កម្ទេចភ្លើងដែលព្រាយចេញឬហើរចេញព្រោងព្រាត។
-
ផ្កាមាស នាម
( វ . វិចិ .) គ្រឿងលម្អមួយបែបធ្វើពីមាសឬស្ពាន់ជ្រលក់ទឹកមាសមានរាងជាផ្កាមួយកញ្ចុំមានទងមួយសម្រាប់កាន់រាំក្នុងរបាំផ្កាមាសផ្កាប្រាក់និងរបាំអប្សរាជាពិសេសរាំលើឆាកអច្ឆរិយៈ។បច្ចុប្បន្នគេនិយមធ្វើផ្កានេះពីក្រដាសពណ៌មាស។
-
ផ្កាយ នាម
ពន្លឺច្រើនដួងក្រៅពីព្រះចន្ទ្រដែលមើលទៅឃើញព្រាតឯអាកាសក្នុងវេលាយប់។
-
ផ្កាយដុះកន្ទុយ នាម
ផ្កាយដែលមានពន្លឺចាំងចេញវែងសណ្ឋានដូចជាកន្ទុយ ( ផ្កាយយ៉ាងនេះយូរៗមានម្ដង )។
-
ផ្កាយព្រឹក នាម
ឈ្មោះផ្កាយមួយដួងដែលរះពីទិសខាងកើតក្នុងវេលាទៀបព្រឹកមានពន្លឺរុងរឿងត្រចះជាងផ្កាយទាំងពួង។
-
ផ្កាយព្រះគ្រោះ នាម
ភពតូចៗដែលវិលជុំវិញព្រះអាទិត្យផ្កាយឬភពដទៃទៀត
-
ផ្កាយរណប នាម
យានដែលគេបាញ់បង្ហោះទៅកាន់ទីអវកាសឱ្យវិលជុំវិញផែនដីឬភពផ្សេងទៀតសម្រាប់ការស្រាវជ្រាវនិងបម្រើផលប្រយោជន៍ផ្សេងៗទៀត
-
ផ្ការម នាម
ផ្កាត្នោតជាដើមដែលដុះលេចក្រោយដូចជាស្នៀតផ្ទាប់អែបនឹងផ្កាធំ ( ហៅកូនរមក៏បាន )។
-
ផ្ការាំង នាម
ឈ្មោះខ្សែមាសឬខ្សែប្រាក់មានសណ្ឋានស្រដៀងនឹងផ្ការាំងអន្លក់
-
ផ្កាស នាម
រុក្ខជាតិមួយប្រភេទដើមតូចៗស្លឹកល្អិតៗ, ផ្កាសគេប្រើជាបន្លែសម្លកកូរបាន។
-
ផ្កាសៀត នាម
ផ្កាចងមួយកញ្ចុំឬផ្កាធំមួយសម្រាប់តួនាយរោងសៀតលើត្រចៀកស្តាំចំណែកឯតួនាងសៀតខាងឆ្វេង។
-
ផ្កាអំបិល នាម
ពាក្យសម្រាប់ហៅញើសដែលកកជាប់នឹងខ្លួនឬប្រឡាក់សំពត់អាវកកស្ងួតឡើងសម្បុរសដូចជាពពុះអំបិលដែលកកស្ងួត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។