ផ្កាមាស
នាម
អត្ថន័យ (2)
-
1
នាម
( វ . វិចិ .) គ្រឿងលម្អមួយបែបធ្វើពីមាសឬស្ពាន់ជ្រលក់ទឹកមាសមានរាងជាផ្កាមួយកញ្ចុំមានទងមួយសម្រាប់កាន់រាំក្នុងរបាំផ្កាមាសផ្កាប្រាក់និងរបាំអប្សរាជាពិសេសរាំលើឆាកអច្ឆរិយៈ។បច្ចុប្បន្នគេនិយមធ្វើផ្កានេះពីក្រដាសពណ៌មាស។
-
2
នាម
( ព . ប្រ .) ស្ត្រីពេស្យា, នគរសោភិនី, ស្រីសាវជៃ
ឧទាហរណ៍ ស្រីផ្កាមាស។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)