វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 93 / 109
-
ប្រមូរ នាម
រមូរកន្ទេលដែលគេមូរទុក។
-
ប្រមូល កិរិយាសព្ទ
ធ្វើឱ្យមូល, ឱ្យរួបរួមគ្នាមិនឱ្យរាត់រាយឬខ្ចាត់ខ្ចាយ
-
ប្រមូលគំនិត កិរិយាសព្ទ
ទទួលយកគំនិតយោបល់ពីអ្នកដទៃពីគ្រប់មជ្ឈដ្ឋាន ...
-
ប្រមូលអារម្មណ៍ កិរិយាសព្ទ
ប្រមូលគំនិត, ធ្វើឱ្យមូលចិត្ត។
-
ប្រមើល កិរិយាសព្ទ
ថ្កោលមើលពីចម្ងាយ, មើលប្រយោលពីទីខ្ពស់មកទីទាប; រំពឹង, គ្នេរ, ស្ទង់មើលពីចម្ងាយ
-
ប្រមៀល កិរិយាសព្ទ
ធ្វើឱ្យរមៀល
-
ប្រមេ នាម
ផ្លានដែលដាក់សង្កត់ផ្ទោងចំពីលើក្បាលសសរ ( ជាមេនាំឱ្យមាំ )។
-
ប្រមេហរោគ នាម
រោគប្រមេះ។
-
ប្រមេះ នាម
ឈ្មោះរោគពិការទឹកមូត្រគឺរោគដែលបណ្ដាលឱ្យកើតជាខ្ទុះឬកកើតជាគ្រាប់រឹងខាំងរាំងបស្សាវមគ្គឱ្យលំបាកបន្ទោបស្សាវៈ; មាន២យ៉ាងគឺប្រមេះទឹកបាយ, ប្រមេះគ្រាប់។
-
ប្រមេះទឹកបាយ នាម
រោគប្រមេះម្យ៉ាងដែលមានអាការៈហូរខ្ទុះយ៉ាងច្រើនតាមបង្ហួរនោម
-
ប្រមែ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យប្រមូលឬប្រមុម
-
ប្រមោក កិរិយាសព្ទ
វាយម៉ោកៗរឿយៗ, ចាប់ទង្គិចរឿយៗ។
-
ប្រមោទ នាម
( ម . ព . ប្រមោទ្យ )។
-
ប្រមោទ្យ នាម
សេចក្ដីរីករាយ, អំណរយ៉ាងទន់ឬសេចក្ដីពេញចិត្តខ្លាំង។
-
ប្រមោយ នាម
ដៃដំរី។
-
ប្រមោយដំរី នាម
ឈ្មោះស្មៅមួយប្រភេទមានដើមឈរស្លឹកក្រាស់ជ្រួញៗផ្កាសណ្ឋានក្រវង់លំនាំប្រមោយដំរី ( អ្នកខ្លះហៅតាមចិនថាម៉ោងជាង )។
-
ប្រយង្គុ នាម
ឈ្មោះឈើតូចពួកមួយមានផ្កាជាចង្កោមកម្រងល្អិតៗសម្បុរលឿងក្លិនក្រអូបឆ្ងាញ់ប៉ុន្តែក្រអូបស្បើយ; មាន២ប្រភេទគឺប្រយង្គុធំស្លឹកស្រដៀងនឹងស្លឹកឈើកែវ; ប្រយង្គុតូចស្លឹកតូចៗ។
-
ប្រយុទ្ធ កិរិយាសព្ទ
ច្បាំងគ្នា, តស៊ូគ្នាទៅវិញទៅមក
-
ប្រយូរ នាម
( ព . បុ .) ពូជពង្ស, ត្រកូល, ផៅ, ផៅពង្ស, ផៅសន្តាន។
-
ប្រយូរញាតិ នាម
ញាតិដែលជាប់វង្សត្រកូលជាមួយគ្នាមក។
-
ប្រយូរពង្ស នាម
( ម . ព . ប្រយូរវង្ស )។
-
ប្រយូរវង្ស នាម
ញាតិវង្សដែលជាប់ពូជត្រកូលជាមួយគ្នាមក ( តាមប្រពៃណីប្រើចំពោះតែវង្សក្សត្រិយ៍ដែលយារចុះមកជាព្រះអង្គឬព្រះវង្សពុំមែនជាសាធារណៈដល់ប្រជាពលរដ្ឋទាំងពួងទេ )។
-
ប្រយែង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យប្រយ័ត្នថាប្រយ័ត្នប្រយែងគឺប្រយ័ត្នដោយយកចិត្តទុកដាក់, ប្រយ័ត្នដោយប្រឹងប្រែង។
-
ប្រយោគ នាម
ការប្រកប, ការប្រកបព្យាយាម, អាការសម្រាប់ប្រកបតាមទំនង។
-
ប្រយោគវិបត្តិ នាម
ការមិនបរិបូរដោយកាយប្រយោគនិងវចីប្រយោគគឺសភាពនៃបុគ្គលដែលអ្នកធំស្អប់ឬដែលអ្នកធំមិនស្គាល់ក៏ឃ្វាងចាកការឧបត្ថម្ភនៃអ្នកធំ
-
ប្រយោគសង្កត់ន័យ នាម
( ម . ព . ល្បះសង្កត់ន័យក្នុងល្បះ២)។
-
ប្រយោគសម្បត្តិ នាម
ការបរិបូណ៌ដោយកាយប្រយោគនិងវចីប្រយោគគឺសភាពនៃបុគ្គលដែលមានអ្នកធំស្រឡាញ់រាប់អានកាន់ទ្រង់ក៏អាចញ៉ាំងសេចក្ដីចម្រើនឱ្យលូតលាស់កើតកើនបាន
-
ប្រយោជន៍ នាម
ដំណើរដែលគួរប្រកប, អ្វីៗដែលគេត្រូវការ, ដែលគេប្រកបទៅកើតការ, ផលដែលសម្រេចអំពីការប្រកប
-
ប្រយោជន៍និយម នាម
លទ្ធិមួយរបស់ទស្សនវិជ្ជាសីលធម៌ដែលយល់ថាសេចក្ដីរីករាយខាងវិញ្ញាណឬសុភមង្គលសម្រាប់មនុស្សភាគច្រើននៅក្នុងសង្គមគឺជាកុសលដ៏ប្រសើរនិងជាគោលបំណងដ៏ពិសិដ្ឋនៃជីវិត។
-
ប្រយោល កិរិយាសព្ទគុណនាមគុណកិរិយា
ចងដុំអ្វីមួយនឹងខ្សែសំយុងស្ទង់មើលឱ្យដឹងជំហរវៀចត្រង់ឬសាច់ខ្ពស់ទាប, ផតខូងឬស្មើ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។