ប្រយោល
កិរិយាសព្ទគុណនាមគុណកិរិយា
អត្ថន័យ (2)
-
1
កិរិយាសព្ទ
ចងដុំអ្វីមួយនឹងខ្សែសំយុងស្ទង់មើលឱ្យដឹងជំហរវៀចត្រង់ឬសាច់ខ្ពស់ទាប, ផតខូងឬស្មើ
ឧទាហរណ៍ មិនទាន់ដឹងជាវៀចឬត្រង់នៅឡើយទេចាំប្រយោលមើលសិន។
-
2
គុ., គុ.កិ.
ដែលរយាល, ដែលឆ្ងាយពីដៃ
ឧទាហរណ៍ កុំឈរប្រយោលពេកខិតចូលឱ្យកៀកបន្តិចមក។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)