វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 89 / 109
-
ប្រទាស់កាំកី នាម
ដំណើរមានភរិយាស្វាមីទាស់នឹងប្រពៃណីសម្រាប់ប្រជាជនគឺប្រទាស់ខ្វែងមិនស្របថ្នាក់គ្នា ...។
-
ប្រទាំង គុណកិរិយាគុណនាម
ដែលផ្ទុយគ្នា, ដែលជាទំនាស់នឹងគ្នា, ដែលទើសទែងមិនរាបមិនមានរបប, ដែលនាំឱ្យទាស់ឱ្យទើសផ្លូវទើសដំណើរ
-
ប្រទិស ប.
ពាក្យសម្រាប់និយាយផ្សំនឹងប្រទាំងថាប្រទាំងប្រទិសគឺដែលផ្ទុយគ្នា, ដែលប្រឆាំងគ្នា, ដែលមិនចុះសម្រុងគ្នា
-
ប្រទីប នាម
គោម, ចង្កៀង។ខ្មែរយើងហៅតែចង្កៀងតូចៗដែលឥតកែវលំផូង
-
ប្រទីបជ្វាលា នាម
ប្រទីបច្រើនដែលដាក់រាយជាជួរជាសង្កាត់នៅស៊ុមឬនៅប្រទាសបញ្ឈរអុជភ្លឺរុងរឿងក្នុងការធ្វើបុណ្យជាដើម។
-
ប្រទុក្ខប្រដាក់ គុណនាម
( ម . ព . ប្រដាក់ប្រទុក្ខ )។
-
ប្រទូស កិរិយាសព្ទ
បៀតបៀន, រករឿងរកហេតុធ្វើឱ្យអាក្រក់, ឱ្យវិមាស។
-
ប្រទូសរ៉ាយ កិរិយាសព្ទ
ដូចគ្នានឹងប្រទូសឬប្រទូស្តដែរ។
-
ប្រទូស្ត កិរិយាសព្ទ
( ម . ព . ប្រទូស )។
-
ប្រទូស្តប្រឆាំង កិរិយាសព្ទ
រករឿងរកហេតុឬបង្កបង្កើតជាហេតុអាក្រក់ឱ្យផ្ទុយគ្នា ...។
-
ប្រទូស្តប្រទាំង កិរិយាសព្ទ
( ម . ព . ប្រទូស្តប្រឆាំង )។
-
ប្រទើស គុណកិរិយាគុណនាម
ដែលទទើសទទែង, ដែលនាំឱ្យទើស
-
ប្រទេច កិរិយាសព្ទ
ជេរដោយពាក្យបូរបាច់ឱ្យគេវិនាសអន្តរាយហិនហោច។
-
ប្រទេចផ្ដាសា កិរិយាសព្ទ
ប្រទេចដាក់បណ្ដាសាឱ្យគេវិនាសហិនហោច។
-
ប្រទេស នាម
ទី, តំបន់, កន្លែងទួទៅ, ស្រុក, ដែន។ល
-
ប្រទេសមេ នាម
ប្រទេសដែលគ្រប់គ្រងទឹកដីអាណានិគមផ្សេងៗ
-
ប្រទេសរាជ នាម
ព្រះរាជាដែលមានតេជានុភាពទន់ខ្សោយជាងគេ, មានឋានៈរណបនៃស្ដេចប្រទេសដទៃ, ស្ដេចចំណុះគេ។
-
ប្រទេសអ៊ីកអ៊ាក នាម
ប្រទេសដែលមានសេចក្ដីចម្រើនយឺត, ដែលមានអារ្យធម៌យឺតឬគាំង, ងាស់។
-
ប្រទោសកាល នាម
ពេលព្រលប់។
-
ប្រទះ កិរិយាសព្ទ
ចួប, ចួបគ្នា, ឃើញដោយឥតដឹងជាមុន; ស្រាប់តែចួបឬស្រាប់តែឃើញ
-
ប្រទះអារម្មណ៍ កិរិយាសព្ទ
( ម . ព . ប៉ះអារម្មណ៍ )។
-
ប្រធាក់ កិរិយាសព្ទ
ធាក់គ្នាទៅវិញទៅមក។
-
ប្រធាក់ទងសុក គុណនាម
ដែលកើតរួមផ្ទៃមាតាជាមួយគ្នា
-
ប្រធាក់ប្រដំ កិរិយាសព្ទ
( ម . ព . ប្រដំប្រធាក់ )។
-
ប្រធាន នាម
មេ, អ្នកដែលជាមេលើគេឬដែលជាធំជាងគេ, អ្វីមួយដែលជាដើមហេតុ
-
ប្រធានក្រុមបច្ចេកទេស នាម
អ្នកដែលមានតួនាទីចម្បងក្នុងការទទួលខុសត្រូវចាត់ចែងត្រួតពិនិត្យសម្របសម្រួលការងារជំនាញឯកទេសណាមួយនៅក្នុងក្រុម
-
ប្រធានរឿង នាម
ខ្លឹមសារចម្បងនៃរឿងដែលគ្របដណ្ដប់លើដំណើររឿងទាំងមូល
-
ប្រធានវិស័យ នាម
ទស្សនៈជំហរឧត្តមគតិអារម្មណ៍ ... របស់អ្នកនិពន្ធក្នុងការបង្កើតស្នាដៃអក្សរសិល្ប៍សិល្បៈ
-
ប្រធានវិស័យនិយម នាម
ទស្សនៈដែលផ្ដល់តម្លៃទៅលើប្រធានវិស័យក្នុងការបង្កើតស្នាដៃអក្សរសិល្ប៍សិល្បៈ
-
ប្រធានសក្ដិ នាម
បាតុភូតឬព្រឹត្តិការណ៍ដែលកើតឡើងដោយមិនដឹងមុន, មិនអាចប៉ាន់ស្មានបានឬមិនអាចគ្រប់គ្រងបាន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។