ប្រធាន
នាម
អត្ថន័យ (3)
-
1
នាម
មេ, អ្នកដែលជាមេលើគេឬដែលជាធំជាងគេ, អ្វីមួយដែលជាដើមហេតុ
ឧទាហរណ៍ ប្រធានរដ្ឋសភា, ប្រធានក្រុមប្រឹក្សាព្រះរាជាណាចក្រ, ប្រធាននៃក្ដីវិនាស; អ្នកណាជាប្រធានលើអស់មនុស្សទាំងនេះ?។
-
2
នាម
( ព . វ .) ពាក្យដែលជាធំក្នុងការសម្រេចអំពើដូចជាស្មៀនសរសេរសំបុត្រ; ស្មៀនជាប្រធាន, សរសេរជាកិរិយា, សំបុត្រជាអំពើដែលគេត្រូវសរសេរ។
-
3
នាម
ព្យាយាម, ការខំប្រឹងប្រែង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)