វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 6 / 109
-
បង្បោយ កិរិយាសព្ទ
គ្រាន់តែចុះមកឱ្យឃើញប៉ុណ្ណោះពុំមែនត្រូវសរសេរដូច្នេះទេព្រោះសរសេរខុសទំនង។
-
បង្រាស កិរិយាសព្ទ
ធ្វើឱ្យប្រាស, ធ្វើឱ្យនិរាសឃ្លាតចេញ; ច្រើនប្រើជាមួយនឹងពាក្យពង្រាត់
-
បង្រុះ កិរិយាសព្ទនាម
ខៃ, ខួង, ស្វាន, ទម្លុះឱ្យមានរន្ធរហូតពីដើមទៅចុងឬពីម្ខាងទៅម្ខាង
-
បង្រួញ កិរិយាសព្ទ
ធ្វើឱ្យរួញឬធ្វើឱ្យខ្លីទៅវិញ
-
បង្រួប កិរិយាសព្ទ
ធ្វើឱ្យរួប។
-
បង្រួបបង្រួម កិរិយាសព្ទ
ធ្វើឱ្យរួបរួម, ឱ្យសះជារួមមូលគ្នាវិញ ( ប្រើជាពង្រួបក៏បាន )។
-
បង្រួម កិរិយាសព្ទ
ធ្វើឱ្យរួម
-
បង្រៀន កិរិយាសព្ទ
ញ៉ាំងអ្នកដទៃឱ្យរៀន, ប្រៀនឱ្យចេះ, ឱ្យចំណេះដោយការបង្ហាត់, បង្ហាញឱ្យចេះ
-
បង្រោស គុណនាមនាម
ដូចគ្នានឹងបម្រោសដែរ ( និយាយឬសរសេរតាមទម្លាប់ប្រើ )។
-
បង្រះ កិរិយាសព្ទ
កម្រើកអវយវៈដោយប្រឹងខ្លាំងដើម្បីនឹងឱ្យរួចពីចំណាប់ឬពីចំណង
-
បង្វិល កិរិយាសព្ទ
ធ្វើឱ្យវិល
-
បង្វឹក កិរិយាសព្ទ
ហ្វឹកហ្វឺនឱ្យថ្នឹក, ធ្វើឱ្យថ្នឹក
-
បង្វៀន កិរិយាសព្ទ
ធ្វើឱ្យវៀន
-
បង្វៀះ កិរិយាសព្ទ
នាំឱ្យវៀះ, ឱ្យគេចចេញ; ប្រើជាបង្វេះក៏មាន ( តាមទម្លាប់ស្រុកខ្លះ )។
-
បង្វេច នាម
សំណុំក្រសោបដែលវេចអ្វីៗ។
-
បង្វេះ កិរិយាសព្ទ
( ម . ព . បង្វៀះ )។
-
បង្វែង កិរិយាសព្ទ
ធ្វើឱ្យវែង, ឱ្យខ្វាត់ខ្វែង
-
បង្វែរ កិរិយាសព្ទ
ធ្វើឱ្យវេរ, ឱ្យបែរ, បំបែរត្រឡប់ឱ្យវិញ; លើកផ្ដេកវេរឱ្យទៅលើតែមួយៗ។
-
បង្សុកូល នាម
គំនរអាចម៍ដី, គំនរធូលីឬអ្វីៗដែលប្រឡាក់, ដែលសៅហ្មងដោយអាចម៍ដី, ដោយធូលី។
-
បង្សុជាតិ នាម
មមោក។
-
បង្សៀត គុណកិរិយាគុណនាម
( ម . ព . បង់សៀត )។
-
បង្ហក កិរិយាសព្ទ
ធ្វើឱ្យហក, ធ្វើឱ្យលាប់។
-
បង្ហក់ កិរិយាសព្ទ
ធ្វើឱ្យហក់, ប្រើឱ្យលោតចុះ។
-
បង្ហត់ កិរិយាសព្ទ
ធ្វើឱ្យហត់, បង្ហត់គោឡើង - ក។
-
បង្ហប កិរិយាសព្ទ
ធ្វើឱ្យហប, ធ្វើឱ្យហត់ម្ហបៗ។
-
បង្ហប់ កិរិយាសព្ទ
ធ្វើឱ្យហប់, ធ្វើឱ្យខ្យល់ចូលមិនរួច។
-
បង្ហល់ កិរិយាសព្ទ
ធ្វើឱ្យហល់។
-
បង្ហា កិរិយាសព្ទនាម
របាំងបណ្ដោះអាសន្នសម្រាប់ជ្រកភ្លៀងជ្រកថ្ងៃមានសណ្ឋានតែមួយចំហៀងដំបូលផ្ទះ; រោងមានដំបូលតែមួយចំហៀង ( ប្រហែលជាពីដើមគេហៅថាបាំងហាគឺប្រក់បាំងតែដំបូលម្ខាងមើលទៅឃើញដូចជាគេហាមាត់ចង្គ្រុងដូច្នេះទេដឹង?)។
-
បង្ហាញ កិរិយាសព្ទ
ធ្វើឱ្យឃើញ; បង្រៀន
-
បង្ហាញផ្លូវ កិរិយាសព្ទ
ណែនាំអប់រំផ្ដល់គំនិតជាដើម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។