វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 4 / 109
-
បង្កុង កិរិយាសព្ទ
ធ្វើឱ្យកោងដូចជាកុង
-
បង្កូក កិរិយាសព្ទ
ស្រែកហៅឬឆ្លើយពីចម្ងាយដោយសំឡេងឮខ្លាំងសូរវែងខ្ពស់ថាកូ៎កជាមុន
-
បង្កូកប្រកាស កិរិយាសព្ទ
ស្រែកឮខ្លាំងថាកូ៎ករួចទើបប្រកាសសេចក្ដី ( កុំប្រើពាក្យថាប្រកូកប្រកាសឡើយ )។
-
បង្កូកស្នែង កិរិយាសព្ទ
អ្នកដើរក្នុងព្រៃជ្រៅផ្លុំស្នែងបង្កូកហៅគ្នា។
-
បង្កួយ នាម
សត្វតូចពួកថ្លែនតែមានទ្រនុងលើ - ក។
-
បង្កួយត្រង នាម
( ម . ព . ត្រង១)។
-
បង្កើច កិរិយាសព្ទ
ធ្វើឱ្យកើច, ឱ្យមានទ្រង់ទ្រាយដូចជាក្បាំង
-
បង្កើត កិរិយាសព្ទគុណនាម
ធ្វើឱ្យកើត
-
បង្កើន កិរិយាសព្ទ
ធ្វើឱ្យកើន, ឱ្យលើសច្រើនឡើង
-
បង្កើយ គុណនាម
ដែលជិតណាស់ដោយប្រៀបប្រដូចថាស្ទើរតែនឹងកើយបាន
-
បង្កើល កិរិយាសព្ទ
ធ្វើឱ្យកើល
-
បង្កឿង កិរិយាសព្ទ
ធ្វើឱ្យកឿង, ឱ្យកើល
-
បង្កៀរ ប.
ពាក្យបរិវាររបស់ពាក្យបង្គោះ
-
បង្កេល កិរិយាសព្ទ
ធ្វើឱ្យកេល, ធ្វើឱ្យវិលវង់ទៅម្ខាងៗ។
-
បង្កែក កិរិយាសព្ទ
ធ្វើឱ្យកែក, ឱ្យកន្ធែកចេញពីគ្នា។
-
បង្កៃ កិរិយាសព្ទនាម
ឈ្មោះសន្ទូចមួយប្រភេទមានដងសម្រាប់ដោត
-
បង្កៃសន្ទូច កិរិយាសព្ទ
( ម . ព . បង្កៃ១)។
-
បង្កោង កិរិយាសព្ទ
ធ្វើឱ្យកោង
-
បង្ក្រាប កិរិយាសព្ទ
ធ្វើឱ្យក្រាប, ឱ្យរាប, ឱ្យបាក់បប
-
បង្ក្រៀក កិរិយាសព្ទ
ចងក្រៀកឱ្យនៅតែក្នុងទីមួយមិនឱ្យទៅណាបាន។
-
បង្ខក កិរិយាសព្ទ
ធ្វើឱ្យខក, នាំឱ្យខកដំណើរ, ឱ្យខកពេល
-
បង្ខន កិរិយាសព្ទ
ធ្វើឱ្យខនវេលា។
-
បង្ខាក កិរិយាសព្ទ
ធ្វើឱ្យខាក, ឱ្យខ្ជាក់ចេញ។
-
បង្ខាត កិរិយាសព្ទ
ធ្វើឱ្យខាត, នាំឱ្យខាត
-
បង្ខាន កិរិយាសព្ទ
ធ្វើឱ្យខាន
-
បង្ខាំ កិរិយាសព្ទ
ធ្វើឱ្យខាំក្នុងមាត់
-
បង្ខាំង កិរិយាសព្ទ
ខាំងទុកមិនឱ្យទៅណាបាន។
-
បង្ខិត កិរិយាសព្ទ
ធ្វើឱ្យខិត
-
បង្ខុស កិរិយាសព្ទ
ធ្វើឱ្យខុស
-
បង្ខូង កិរិយាសព្ទ
ធ្វើឱ្យខូង, ឱ្យរូង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។